Tuesday, June 17, 2025
Homeតារាខ្មែរសុគន្ធ និសា និងវី ឌីណែត តេស្តរកកូវីដ-១៩ លទ្ធផលវិជ្ជមាន

សុគន្ធ និសា និងវី ឌីណែត តេស្តរកកូវីដ-១៩ លទ្ធផលវិជ្ជមាន

តារាចម្រៀងរបស់ផលិតកម្មរស្មីហង្សមាស ២ដួងទៀតហើយ គឺអ្នកនាងសុគន្ធ​ និសា និងកញ្ញាវី ឌីណែត បានឆ្លងជំងឺកូវីដ-១៩ ហើយពេលនេះ អ្នកទាំង២ ត្រូវបានក្រុមគ្រូពេទ្យនាំទៅមន្ទីរព្យាបាលកូវីដ-១៩ កម្រិតស្រាល (អតីតសណ្ឋាគារអាំងទែរកុងទីណង់តាល់)។

អ្នកនាង សុគន្ធ និសា

អ្នកនាងសុគន្ធ និសា បានបង្ហោះសារថា “នាងខ្ញុំ​ សុគន្ធនិសា​ (sokunnisa )​ បានធ្វើតេស្តកូវីដ19​ ឥឡូវនេះ​ ជម្រាបជូនដល់បងប្អូនជាសាធារណៈថា​ ខ្ញុំបាន​ positive ហើយ​ គឺមានមេរោគនេះហើយ​ អីចឹងសូមបងប្អូនទាំងអស់មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ដើម្បីសុវត្តិភាព​ ខ្លួនឯង​នឹងក្រុមគ្រួសារ​ សូមជូនពរឲ្យបងប្អូនទាំងអស់ឆ្លងផុតពីជំងឺនេះ​

សូមទោសបងប្អូនដែលខ្ញុំអត់បានឆ្លើយតប​ អធ្យាស្រ័យ​ផងណាបងប្អូន ក្នុងចំណោមអ្នកផ្ទះខ្ញុំ​ ៧​ នាក់ ដែលបានធ្វើតេស្តដោយក្រុមលោកគ្រូអ្នក​គ្រូពេទ្យជំនាញ​ គឺមាន​កើតតែខ្ញុំម្នាក់តែប៉ុណ្ណោះ​ អ្នកផ្ទះខ្ញុំអត់មានទេ​ តែក៏ត្រូវផ្តាច់ខ្លួន​ ១៤​ថ្ងៃដែរ​ ហើយខាងផ្ទះម្តាយខ្ញុំ​ គឺអត់ពាក់ព័ន្ធឡើយ”។

អ្នកនាងសុគន្ធ និសា បានបង្ហោះសារបន្ថែមទៀតថា “នាងខ្ញុំសុគន្ធ​ និសា​ សូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ​ (លោកពុក) សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​(លោកម៉ែ) ថ្នាក់ដឹកនាំទាំងអស់ និងក្រុមលោកគ្រូអ្នកគ្រូពេទ្យជំនាញដែលបានយកចិត្តទុកដាក់​ ទាក់ទងនឹងសុខភាពរបស់នាងខ្ញុំ ក៏ដូចជាក្រុមការងារហង្សមាសទាំងអស់​ និងក្រុមគ្រួសាររបស់នាងខ្ញុំ​ សូមបងប្អូនទាំងអស់​ ប្រុងប្រយ័ត្ន​ឲ្យបានខ្ពស់​ ដើម្បីបានសុខទាំងអស់គ្នា​ ហើយក៏អាចជាការទប់ស្កាត់​ ជួយសម្រាលបន្ទុក​ដល់​ថ្នាក់ដឹកនាំ​ និង​ ក្រុមលោកគ្រូអ្នកគ្រូពេទ្យ​ នឹងសម្រាលទម្ងន់ស្ថានភាព​ ក្នុងប្រទេស​របស់យេីងផង”។

ចំណែកវី ឌីណែត ក៏បានបង្ហោះសារដែរថា “មុននេះនាងខ្ញុំបានទទួលលិទ្ធផលហេីយ​ គឺនាងខ្ញុំបានវិជ្ជមានកូវីត19 ហើយ​ អីចឹងនាងខ្ញុំសូមសំណូមពរដល់បងប្អូនទាំងឡាយណាដែលបានប៉ះពាល់នាងខ្ញុំ សូមមេត្តាទៅធ្វើតេស្តរកមេរោគកូវីតទាំងអស់គ្នាក៏សូមអធ្យាស្រ័យផងបងប្អូន”។

ក្រោយបង្ហោះសារ អ្នកសិល្បៈរួមអាជីព អ្នកគាំទ្រសុទ្ធ​តែបានComment ជូនពរតារាចម្រៀងទាំង២ដួង ឲ្យផុតពីជំងឺដ៏កាចសាហាវនេះ និងសូមឲ្យពួកគេកុំតក់ស្លុត ឬបាក់ទឹកចិត្ត។

កញ្ញា វី ឌីណែត

គួបញ្ជាក់ថា កាលពីម្សិលមិញនេះ លោកណុប បាយ៉ារិទ្ធ តារាចម្រៀងរបស់ផលិតកម្មហង្សមាស ក៏បានឆ្លងជំងឺកូវីដ-១៩ នេះផងដែរ៕

RELATED ARTICLES