Tuesday, June 17, 2025
Homeតារាខ្មែរសូមចូលរួមអបអរ! សួស វីសា និងស្វាមី មិនមានវិជ្ជមានកូវីដ-19 នោះទេ

សូមចូលរួមអបអរ! សួស វីសា និងស្វាមី មិនមានវិជ្ជមានកូវីដ-19 នោះទេ

កាលពីម្សិលមិញនេះ តារាចម្រៀងសួស វីសា និងស្វាមី បានទៅធ្វើតេស្តរកជំងឺកូវីដ-១៩ ថ្ងៃនេះ លទ្ធផលចេញមក គឺអវិជ្ជមាន ប៉ុន្តែអ្នកទាំង២ ត្រូវធ្វើចត្តាឡីស័កក្នុងផ្ទះចំនួន១៤ថ្ងៃ ហើយនឹងត្រូវធ្វើតេស្តលើកទី២។

សួស វីសា បានបង្ហោះសារនៅថ្ងៃនេះថា “សូមគោរពពុកម៉ែបងប្អូនទាំងអស់គ្នា ពេលនេះនាងខ្ញុំនឹងស្វាមី បានទទួលលទ្ធផលធ្វើតេស្តរកមេរោគ COVID-19 កាលពីម្សិលមិញហើយ គឺ ( អវិជ្ជមាន) អវិជ្ជមានទាំងពីរនាក់ប្តីប្រពន្ធ

ពេលនេះក្រុមគ្រួសារខ្ញុំនឹងកូនតូចរបស់ខ្ញុំមានសុខភាពល្អប្រក្រតីជាធម្មតា មិនមានអ្វីប្លែកទេ តែយើងក៏នៅតែបន្តការការពារឲ្យម៉ឺងម៉ាត់បំផុត ដើម្បីជៀសវាងកុំឲ្យឆ្លងរាលដាលជំងឺមួយនេះ

យ៉ាងណា នាងខ្ញុំក៏ចូលរួមលើកទឹកចិត្តដល់បងប្អូនសិល្បករទាំងអស់ ដែលបានទទួលលទ្ធផល (វិជ្ជមាន) សូមជូនពរឲ្យឆាប់ជាសះស្បើយ នឹងវិលមកបំរើអារម្មណ៏បងប្អូន យាយតាយើងវិញ ឆាប់ៗបន្តទៀត

ជាចុងក្រោយ នាងខ្ញុំនឹងក្រុមគ្រួសារ សូមអរគុណដល់មិត្តភក្តិបងប្អូនជិតឆ្ងាយទាំងអស់ ដែលបានបារម្ភនឹងជូនពរដល់ខ្ញុំនឹងគ្រួសារ សូមជូនពរឲ្យអ្នកទាំងអស់គ្នារួចផុតពីជំងឺទាំងឡាយទាំងពួង ជាពិសេស គឺជំងឺ COVID-19 យើងអាចភ្លេច COVID-19 តែ Covid-19 មិនដែលភ្លេចយើងទេ”៕

RELATED ARTICLES