Tuesday, June 17, 2025
Homeព័ត៌មានជាតិស្ត្រីនគរបាលបំបៅកូន ពេលបំពេញភារកិច្ច ស្នងការរងថា មិនសមរម្យ ប៉ះពាល់ដល់ស្ត្រីខ្មែរ

ស្ត្រីនគរបាលបំបៅកូន ពេលបំពេញភារកិច្ច ស្នងការរងថា មិនសមរម្យ ប៉ះពាល់ដល់ស្ត្រីខ្មែរ

ស្ត្រីជាមន្ត្រីប៉ូលិសម្នាក់ ដែលបានបំបៅដោះកូន ដោយពាក់ឯកសណ្ឋានប៉ូលិសចរាចរណ៍ ពេលកំពុងបំពេញកាតព្វកិច្ចការងារ បានចេញមុខទម្លាយរឿង លោកស្នងការរងទទួលផែនចរាចរណ៍ឲ្យធ្វើកិច្ចសន្យា និងទូន្មានថា បើចង់ឱ្យកូនបៅ ត្រូវរកកន្លែង ត្រូវបិទបាំង ហើយកុំបង្ហោះរូបភាពឱ្យកូនបៅទាំងឯកសណ្ឋានអីចឹង។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ហ្វេសប៊ុកឈ្មោះ Sokha Konkatlao បានបង្ហោះរូបភាពបំ​បៅ​ដោះកូនមួយសន្លឹក ភ្ជាប់ជាមួយសំណេរថា “ព្រោះតែពាក្យថាម្តាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនថាក្នុងកាលៈទេសៈណាទេ ដើម្បីកូន ភ្លេចអស់ភាពអៀនខ្មាស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ (នេះហើយជីវិតពិត)”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លុះ៤ថ្ងៃក្រោយមក ហ្វេសប៊ុកដដែល បានបង្ហោះសារមួយសុំទោសជាសាធារណៈចំពោះការបង្ហោះរូបភាពបែបនេះ។​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្រាប់តែថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ មហាជនឃើញកិច្ចសន្យា​​​​​​​​​​​​​​មួយ ដែលមានអត្ថន័យថា “នាងខ្ញុំអនុសេនីយ៍ទោ ស៊ីថុង សុខា អត្តលេខ៧១៦៥៥ តួនាទីជាអធិការរងទទួលផែនសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង សូមសន្យាដូចខាងក្រោម៖

១. នាងខ្ញុំគ្មានបំណងផុសFacebook ដែលមិនសមរម្យ ដែលធ្វើឲ្យប៉ះពាល់កិត្តិយសអង្គភាពនគរបាល ប្រមទាំងកិត្តិយសស្ត្រីខ្មែរទេ។

២ . ប្រសិនបើនាងខ្ញុំមិនគោរពពាក្យសន្យាខាងលើ នាងខ្ញុំសូមទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ការបែកធ្លាយកិច្ចសន្យានេះហើយ គឺកាន់តែធ្វើឱ្យមហាជនមានភាពភ្ញាក់ផ្អើល និងផ្ទុះប្រតិកម្ម រិះគន់មិនសំចៃមាត់នោះឡើយ។

ជុំវិញករណីខាងលើ លោកស្រីស៊ីថុង សុខា អត្តលេខ៧១៦៥៥ តួនាទីជាអធិការរងទទួលផែនសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង បានប្រាប់អ្នកសារព័ត៌មានថា  “រូបភាពហ្នឹង ខ្ញុំមើលទៅរបៀបអប់រំផង ហើយត្រូវនឹងជីវិតពិតរបស់ខ្ញុំផង ដែលខ្ញុំត្រូវចុះធ្វើការប្រចាំថ្ងៃ ហើយត្រូវយកកូន ឈ្មោះទូច អាយុ១ខួប២ខែហ្នឹង ទៅជាមួយផង”។

លោកស្រីស៊ីថុង សុខា បានទទួលស្គាល់ថា  “ខ្ញុំដឹង ខ្ញុំខុស ត្រង់បង្ហោះមានស្លៀកឯកសណ្ឋាន។ ខ្ញុំផុសនេះបង្ហាញពីទឹកចិត្តម្ដាយទូទៅចំពោះកូន មិនបានតាំងចិត្តឱ្យប៉ះពាល់ដល់អង្គភាពទេ។ ហើយក៏ថ្នាក់លើ (ស្នងការរងទទួលផែនចរាចរណ៍) ក៏ឱ្យធ្វើកិច្ចសន្យា ឈប់បង្ហោះរូបភាពពេលធ្វើការងារ ដោយមិនបានសុំអនុញ្ញាតជាសាធារណៈបន្តទៀត”។

លោកស្រី បញ្ជាក់ថា៖ “គាត់ថា ខ្ញុំហ្នឹងបង្ហោះរូបមិនសមរម្យប៉ះពាល់ដល់ស្ត្រីខ្មែរ។ គាត់ប្រាប់ថា បើចង់ឱ្យកូនបៅ ត្រូវរកកន្លែង ត្រូវបិទបាំង ហើយកុំបង្ហោះរូបភាពឱ្យកូនបៅទាំងឯកសណ្ឋានអីចឹង”។ ហើយបានឲ្យខ្ញុំធ្វើកិច្ចសន្យា តែខ្ញុំមិនបានត្រូវពិន័យរដ្ឋបាលការងារអ្វីទៀតទេ មកដល់ពេលនេះខ្ញុំចុះបំពេញការងារធម្មតាទេ”។

លោកស្រី ស៊ីថុន សុខា បានឱ្យដឹងបន្ថែមថា ក្រោយពីលោកស្រីបានធ្វើលិខិតកិច្ចសន្យារួច លោកស្រីក៏បង្ហោះសារសុំទោសជាសាធារណៈតាមហ្វេសប៊ុក ប៉ុន្តែលោកស្រីមិនបានបង្ហោះរូបថតនៃសន្លឹកកិច្ចសន្យានោះទេ។ ប៉ុន្តែខ្ញុំមិនដឹងកិច្ចសន្យាហ្នឹងបែកធ្លាយពីណាដែរ។ តែខ្ញុំមាន Group មិត្តរួមជំនាន់ប៉ូលិសដូចគ្នា។ ខ្ញុំក៏ផ្ដាំផ្ញើ កុំឱ្យមានបទពិសោធន៍ដូចខ្ញុំអីចឹង”។

ដោយឡែក លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បានសម្តែងការសោកស្តាយជាខ្លាំង ចំពោះឥរិយាបថលោកអធិការស្រុកសៀមប៉ាង ដែលមិនវែកញែកឲ្យច្បាស់ពីកំហុស និងគុណសម្បត្តិរបស់តួនាទីស្ត្រីនគរបាល។

លោកជំទាវបានបញ្ជាក់ថា លោកអធិការ គួរតែសម្តែងនូវការកោតសរសើរ លើកទឹកចិត្ត និងរិះរកមធ្យោបាយឲ្យមន្ត្រីស្ត្រីបែបនេះ ទទួលបាននូវកាយកចិត្តទុកដាក់ និងឲ្យគាត់មានឱកាស គ្រប់គ្រាន់ដើម្បីមើលថែកូន ដូចម្តាយលោក ថែទាំលោកកាលពីនៅទារក និងភរិយាលោកថែទាំកូនលោកដូចគ្នាដែរ។ គាត់មិនបានសម្តែងបញ្ចេញនូវភាពសិចស៊ី ដើម្បីថតបង្ហាញសាធារណជនដើម្បីទាក់ទាញដូចអ្នករកស៊ីលក់ភាពសិចស៊ី ដែលលោកត្រូវមានចំណាត់ការនោះទេ តែដោយសារមានអ្នកចាប់អារម្មណ៍ និងកោតសរសើរគាត់ និងថតដើម្បីជាភស្តុតាងបង្ហាញថា នេះហើយជាស្ត្រី ជាតិជាមាតា និងជាអ្នកដែលមានតួនាទីបម្រើជាតិជាប់ខ្លួន៕

RELATED ARTICLES