Tuesday, June 17, 2025
Homeតារាខ្មែរលោកហ្សូណូ ធ្វើតេស្តរកកូវីដ ៣ថ្ងៃ មិនទាន់ដឹងលទ្ធផល តែសុខភាពមាំទាំធម្មតា

លោកហ្សូណូ ធ្វើតេស្តរកកូវីដ ៣ថ្ងៃ មិនទាន់ដឹងលទ្ធផល តែសុខភាពមាំទាំធម្មតា

លោកហ្សូណូ តារាចម្រៀងផលិតកម្មហង្សមាស បានប្រាប់ថា លោកបានធ្វើតេស្តកូវីដ-១៩ ៣ថ្ងៃហើយ នៅមិនទាន់ឃើញឃើញផ្នែកធ្វើតេស្តផ្តល់ព័ត៌មានមកលោកទេ ខណៈដែលសុខភាពរបស់លោក គឺមាំមួនធម្មតា។ ការទម្លាយប្រាប់មហាជននៅពែលនេះ បន្ទាប់ពីតារាចម្រៀង និងពិធីការិនីផលិតកម្មមួយនេះ បានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៤នាក់ហើយ។

លោកហ្សូណូ បានបង្ហោះសារថា “មកដល់ពេលនេះ បន្ទាប់ពីការធ្វើតេស្ត គឺមានរយ:ពេល៣ថ្ងៃហើយ​ ក៏មិនមានខាងផ្នែកធ្វើតេស្តខលមកខ្ញុំដែរ​ ហើយអាការខ្ញុំ និងសុខភាព គឺមាំទាំធម្មតាទេ (វ៉ាក់សាំងក៏ខ្ញុំបានចាក់រួចរាល់ហើយដែរ តាំងតែពីថ្ងៃទី៣ កន្លងមក)។

សង្ឃឹមថានឹងមិនមានអ្វីទៅចុះ​ អរគុណដល់បងប្អូនទាំងអស់គ្នាដែលបានបារម្ភ និងសួរសុខទុក្ខ​ ខ្ញុំមិនអីទេ។ ចូរប្រុងប្រយ័ត្នទាំងអស់គ្នា​ បើអាចគួរតែផ្អាកមានការជួបជុំជាលក្ខណ:ទ្រង់ទ្រាយធំ​ នៅផ្ទះបានគួរតែនៅ ព្រោះខាងពេទ្យ និងខាងក្រុមជំនាញដែលពាក់ព័ន្ធ ពួកគាត់ប្រហែលជាហត់ហើយ (ពួកគាត់ក៏ចង់ទៅនៅជិតសាច់ញាតិគាត់ដែរ​ កុំបង្កការលំបាកដល់ពួកគាត់បន្ថែមទៀតអី)

អីចឹងបើស្រលាញ់ខ្លួន​ ក្រុមគ្រួសារនិងសង្គមជាតិទាំងមូល គួរតែស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ទើបអ្វីៗនឹងប្រសើរបាន។ អរគុណដែលតែងតែស្រលាញ់និងគាំទ្រដល់ខ្ញុំបាទ”៕

RELATED ARTICLES