Tuesday, June 17, 2025
Homeព័ត៌មានជាតិកម្មវិធីពានរង្វាន់អចលនទ្រព្យ Property Guru Cambodia Property Awards លើកទី៦ នឹងត្រូវបានបើកសម្ពោធជាផ្លូវការតាមកាលបរិច្ឆេទ និងវេទិកាផ្សព្វផ្សាយដ៏រំភើបអស្ចារ្យប្រចាំឆ្នាំ២០២១

កម្មវិធីពានរង្វាន់អចលនទ្រព្យ Property Guru Cambodia Property Awards លើកទី៦ នឹងត្រូវបានបើកសម្ពោធជាផ្លូវការតាមកាលបរិច្ឆេទ និងវេទិកាផ្សព្វផ្សាយដ៏រំភើបអស្ចារ្យប្រចាំឆ្នាំ២០២១

ភ្នំពេញ ៖ ថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២១៖ កម្មវិធីពានរង្វាន់អចលនទ្រព្យដ៏មានកិត្យានុភាពបំផុតនៅកម្ពុជាឈានដល់ខួបលើកទី៦ ជាផ្លូវការហើយ ជាមួយនឹងការប្រកាស ពីពេលវេលាសម្រាប់ពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards ប្រចាំឆ្នាំ២០២១ ។

ក្នុងន័យលើកតម្កើង “ស្តង់ដារ មាស” ក្នុងវិស័យនេះ កម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards ប្រចាំឆ្នាំលើកទី៦ បានអំពាវនាវបើកទទួលពាក្យដល់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍ និងគម្រោងដែលលេចធ្លោជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

កម្មវិធីនេះនឹងបញ្ចប់ជាមួយនឹងការប្រកាសពីក្រុមហ៊ុនអភិវឌ្ឍន៍ និងគម្រោងជ័យលាភីដែលលេចធ្លោជាងគេរបស់ប្រទេសកម្ពុជានៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងកម្មវិធីរាត្រីសមោសរដ៏វិសេសវិសាល និងការប្រគល់ពានរង្វាន់នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភោគីត្រាស្ថិតនៅក្នុងតំបន់ប្រវត្តិសាស្ត្រដែលមានវ័យចំណាស់របស់រាជធានីភ្នំពេញ។

កាលបរិច្ឆេទសំខាន់ៗសម្រាប់វគ្គវិនិច្ឆ័យ (edition) ឆ្នាំ២០២១៖ ថ្ងៃទី១ ខែមករា ឆ្នាំ២០២១ – បើកទទួលចុះឈ្មោះ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ – បិទការទទួលចុះឈ្មោះ ថ្ងៃទី១៩ ខែកក្កដា – ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ – ការចុះពិនិត្យទីតាំងផ្ទាល់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ – ការវិនិច្ឆ័យចុងក្រោយ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ០២១ – កម្មវិធីរាត្រីសមោសរ និងពិធីប្រគល់ពានរង្វាន់នៅរាជធានីភ្នំពេញ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ – កម្មវិធីរាត្រីសមោសរ ផ្តាច់ព្រ័ត្រ ប្រចាំតំបន់នៅទីក្រុងបាងកក-ប្រទេសថៃ ការជ្រើសរើសពីសាធារណជន និងការចូលរួមជាផ្លូវការពីបណ្តាក្រុមហ៊ុន និងគម្រោងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់   ត្រូវបាននិងកំពុងដំណើរការទទួលនៅលើគេហទំព័រនេះ ៖ AsiaPropertyAwards.com/nominations/ ប្រភេទនៃការបើកទទួលចូលរួមជាបេក្ខភាព រួមមានពានរង្វាន់កិត្តិយសសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍ ការអភិវឌ្ឍ និងសិក្សាគម្រោងប្លង់ល្អបំផុតអមមកជាមួយនូវគ្រឿងឥស្សរិយយសទទួលស្គាល់ពិសេសមួយចំនួន។

ពានរង្វាន់ ថ្មីៗ នៅឆ្នាំ២០២១ រួមមាន ពានរង្វាន់សម្រាប់៖ ការអភិវឌ្ឍអគារប្រើរួមបានពេញលេញល្អបំផុត (Best Completed Condo Development) ការអភិវឌ្ឍលំនៅដ្ឋានបានពេញលេញល្អបំផុត (Best Completed Housing Development) និង ការអភិវឌ្ឍលក្ខណៈពាណិជ្ជកម្មបានពេញលេញល្អបំផុត (Best Completed Commercial Development) ។

កម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards លើកទី៦ នេះ នឹងចាក់បញ្ចាំងក្នុងពេលដំណាលគ្នានៅថ្ងៃដដែលនៅលើ AsiaPropertyAwards.com/tv-podcast និងបណ្តាញផ្លូវការនៅលើទំព័រ Facebook, LinkedIn, Twitter និង YouTube ។ នៅឆ្នាំ២០២០ កម្មវិធីរាត្រីសមោសរពានរង្វាន់អចលនទ្រព្យ PropertyGuru Asia Property Awards តាមប្រព័ន្ធអនឡាញ គឺជាព្រឹត្តិការណ៍ដំបូងគេបង្អស់នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានអ្នកចូលទស្សនាយ៉ាងច្រើនបំផុតរហូតដល់ជាង ៥១៦.០០០ដង ហើយបានឈានទៅដល់អ្នកចូលមើល និងវិនិយោគិនអចលនទ្រព្យនៅក្នុងបណ្តាប្រទេសជាង ៧៥ នៅទូទាំងពិភពលោក។

ព្រឹត្តិការណ៍រាត្រីសមោសរនៅកម្ពុជាក្នុងឆ្នាំនេះនឹងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ប្រវត្តិសាស្ត្រគឺ History Channel ដែលជាដៃគូទូរទស្សន៍ខ្សែកាបផ្លូវការនៃកម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru Asia Property Awards ដែលនឹងទទួលបានការចាប់អារម្មណ៍កាន់តែច្រើនពីសំណាក់ទស្សនិកជនអន្តរជាតិ ។

ស្នាដៃល្អបំផុតនៅតំបន់អាស៊ី បន្ទាប់ពីរាត្រីសមោលសរដ៏រំភើបរីករាយនៅទីក្រុងភ្នំពេញ អ្នកឈ្នះជ័យលាភីកំពូលៗនៃពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards លើកទី៦ នឹងមានសិទ្ធិចូលរួមប្រកួតប្រជែងពានរង្វាន់ “Best in Asia” ក្នុងវគ្គមុនផ្តាច់ព្រ័តនៃកម្មវិធីពានរង្វាន់អចលនទ្រព្យលើកទី១៦របស់ PropertyGuru Asia Property Awards ដែលនឹងត្រូវប្រារព្ធធ្វើឡើងនៅទីក្រុងបាងកក-ប្រទេសថៃ នាថ្ងៃសុក្រទី៩ ខែធ្នូ។

វគ្គផ្តាច់ព្រ័ត្រនឹងត្រូវបានធ្វើឡើងនៅមុនវគ្គវិនិច្ឆ័យឆ្នាំ២០២១ នៃជំនួបកំពូលអចលនទ្រព្យនៅតំបន់អាស៊ី PropertyGuru ដែលជាវេទិកាភាពជាអ្នកដឹកនាំបច្ចេកវិទ្យា និងគំនិតច្នៃប្រឌិតរបស់សម្ព័ន្ធក្រុមហ៊ុនអចលនទ្រព្យ PropertyGuru Group ។ ប្រទេសកម្ពុជាទទួលបានជ័យលាភីថ្នាក់តំបន់ចំនួន២ ក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru Asia Property Awards ប្រចាំឆ្នាំលើកទី ១៥ ប្រចាំឆ្នាំ២០២០ ដែលក្នុងនោះរួមមានគម្រោង Urban Village and Factory Phnom Penh របស់ក្រុមហ៊ុន Urban Hub (Cambodia) Co., Ltd សម្រាប់ទីកន្លែងធ្វើការរួមល្អបំផុត ( នៅតំបន់អាស៊ី)។

អ្នកស្រី Catherine Chan ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិគម្រោង Urban Village & Factory Phnom Penh បានចូលរួមកិច្ចសន្ទនាតុមូលតាមប្រព័ន្ធផ្សព្វផ្សាយផ្ទាល់សម្រាប់ពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards ឆ្នាំ២០២១ ដែលបានចាក់ផ្សាយផ្ទាល់តាមរយៈកម្មវិធី Zoom នៅថ្ងៃទី១១ ខែមីនា ។

អ្នកស្រី Jaclyn Chua ជាតំណាងក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Meridian International Holding ដែលជាអ្នកឈ្នះពានរង្វាន់ក្រុមហ៊ុនអភិវឌ្ឍន៍ល្អបំផុត (កម្ពុជា) នៅឆ្នាំ ២០២០ ក៏បានថ្លែងផងដែរនៅក្នុងព្រឹត្តិការណ៍ ចាក់ផ្សាយតាមអនឡាញអំពីផលប៉ះពាល់នៃការឈ្នះក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards។

ក្នុងនាមជាប្រធានកម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards លោក Sorn Seap ដែលជាស្ថាបនិក និងជានាយកក្រុមហ៊ុន Key Real Estate Co., Ltd, កញ្ញា Thida Ann, អតីតក្រុមហ៊ុន CBRE កម្ពុជា និងជាគណៈកម្មការជើងចាស់នៃពានរង្វាន់នេះក៏មានវត្តមានផងដែរដើម្បីពិភាក្សាអំពីប្រវត្តិ និងភាពជឿជាក់នៃកម្មវិធីនេះ ។

យុគសម័យថ្មី បុគ្គលពីររូបដែលចូលរួមពីចម្ងាយមកពីទីក្រុងបាងកក គឺលោក Jules Kay ដែលជានាយកគ្រប់គ្រងកម្មវិធីពានរង្វាន់ និងព្រឹត្តិការណ៍អចលនទ្រព្យ PropertyGuru Asia Property Awards និងលោក Paul Ashburn ដែលជាដៃគូសហការគ្រប់គ្រងនៅប្រទេសថៃនៃ HLB ជាអ្នកគ្រប់គ្រងផ្លូវការកម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru Asia Property Awards ។

កិច្ចសន្ទនាប្រារព្ធតាមប្រព័ន្ធផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញនៅសប្តាហ៍នេះ ផ្តល់ជូននូវព័ត៌មានបច្ចុប្បន្នភាពជុំវិញទីផ្សារអចលនទ្រព្យនៅកម្ពុជាដែលឆ្លុះបញ្ចាំងពីទស្សនៈយល់ឃើញរបស់អ្នកជំនាញ និងទស្សនវិស័យលើវិស័យអចលនទ្រព្យក្នុងយុគសម័យជំងឺកូវីដ-១៩ ។

វាគ្មិនក៏បានផ្តល់នូវទិដ្ឋភាពទីផ្សារទូទៅសម្រាប់ការអភិវឌ្ឍប្រើប្រាស់ចម្រុះ និងដោះស្រាយនាពេលអនាគតនៃទីកន្លែងធ្វើការរួមនៅក្នុងព្រះរាជាណាចក្រ។   ការប្រគល់ពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards ក្នុងវគ្គវិនិច្ឆ័យកាលពីឆ្នាំមុន គឺជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ដ៏ល្អឯកបំផុតដែលបានរៀបចំវេទិកានៅក្នុងរាជធានីភ្នំពេញ ស្របទៅតាមពិធីសារសុខភាព និងសុវត្ថិភាពជាធរមាន ។ មានពានរង្វាន់មាសជាង៣០ និងប័ណ្ណសរសើរជិត២៥ ត្រូវបានប្រគល់ជូនដល់ក្រុមហ៊ុនជាច្រើនដែលតំណាងឱ្យក្រុមហ៊ុន និងគម្រោងអភិវឌ្ឍន៍ល្អបំផុតនៅក្នុងប្រទេស។

ដោយមានការចាត់ចែងរៀបចំពីក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅតំបន់អាស៊ី គឺសម្ព័ន្ធក្រុមហ៊ុន PropertyGuru Group, ពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards លើកទី៦ ប្រចាំឆ្នាំ២០២១ ទទួលបានការឧបត្ថម្ភគាំទ្រពីម៉ាកយីហោឈានមុខគេក្នុងវិស័យនេះរួមទាំង៖ ម្ចាស់ឧបត្ថម្ភកំរិតប្រាក់គឺក្រុមហ៊ុន Jotun, ដៃគូបណ្តាញទូរទស្សន៍ខ្សែកាបផ្លូវការគឺ History Channel, ទស្សនាវដ្តីផ្លូវការគឺ PropertyGuru Property Report, ដៃគូទំនាក់ទំនងសាធារណៈផ្លូវការ គឺក្រុមហ៊ុន Two Way PR Co., Ltd, ដៃគូប្រព័ន្ធផ្សព្វផ្សាយទស្សនាវដ្តី Construction & Property, ដៃគូសប្បុរសធម៌ផ្លូវការ Right To Play, ដៃគូ ESG ផ្លូវការ គឺមូលនិធិ Baan Dek Foundation និងអ្នកគ្រប់គ្រងផ្លូវការ គឺក្រុមហ៊ុន HLB៕

សម្រាប់ព័ត៌មានបន្ថែម សូមផ្ញើអ៊ីមែលទៅកាន់ awards@propertyguru.com ឬចូលមើលគេហទំព័រផ្លូវការ៖  AsiaPropertyAwards.com.

RELATED ARTICLES