Tuesday, June 17, 2025
Homeតារាខ្មែរសុខ ពិសី ប្រឹងថែរាងស្អាតដូចតារាកូរ៉េ

សុខ ពិសី ប្រឹងថែរាងស្អាតដូចតារាកូរ៉េ

នៅដើមឆ្នាំ២០២១នេះ អាចនិយាយបានថា សម្រស់ស្រីស្អាតសុខ ពិសី ស៊ីដាច់គេតែម្ដង ព្រោះស្បែកកាន់តែសខ្ចីរាងកាន់តែស្វែល ទើបអ្នកគាំទ្រតារាចម្រៀងសាន់ដេ រូបនេះ លាន់មាត់ថា ពិសី ស្អាតដូចតារាកូរ៉េ។

នេះគឺជាការវិឌ្ឍមួយនៃរូបសម្រស់របស់ពិសី ដែលផ្លាស់ប្ដូរស្ទើរតែទាំងស្រុងតែម្ដង ខណៈដែលកាលពី២ឆ្នាំមុន នាងរាងឡើងគីឡូជ្រុលបន្ដិច តែពេលនេះគឺប្រែមកជាស្វែលស្អាតដែលតារាផ្សេងៗទៀត ប្រាកដជាពិបាកទប់ទល់ ឬប្រជែងសម្រស់ជាមួយពិសី ជាមិនខាន។

សុខ ពិសី ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា មូលហេតុដែលនាងមានរូបរាងស្វែលស្អាតដូចពេលនេះ ព្រោះតែនាងបានជ្រើសយកការហាត់កីឡាយូហ្គា ដែលនាងបានមើលតាមយូធូប ហើយអនុត្តន៍តាមជាប្រចាំថ្ងៃតែម្ដង។ នាងថា ការហាត់កីឡា មិនត្រឹមតែធ្វើឲ្យមានសុខភាពល្អនោះទេ ប៉ុន្ដែក៏ធ្វើឲ្យរាងស្អាតទៅតាមប្រភេទកីឡានីមួយៗផងដែរ។

ដោយឡែក ការស្រកគីឡូនៅពេលនេះ នាងថា មិនបានប្រើប្រាស់ផលិតផលណាមួយសម្រកនោះទេ គឺនាងមានតែហាត់កីឡាតែប៉ុណ្ណោះ។

សុខ ពិសី ក៏ដូចជាតារាល្បីៗផ្សេងទៀតដែរ អំឡុងពេលដែលកូវីដ កំពុងផ្ទុះខ្លាំងនេះ នាងសម្ងំនៅតែក្នុងផ្ទះ ខណៈដែលគម្រោងនៃការច្រៀង សម្ដែង តាមបណ្ដាឆាកតន្ត្រីទាំងឡាយ ត្រូវបានផ្អាក។

ប៉ុន្តែពិសី ថា នាងនៅតែមមាញឹកទៅលើការកស៊ីតាម Online តាមរយៈការលក់ផលិតផល Collagen ដែលនៅតែដំណើរការជាធម្មតា ហើយពេលនេះនាងមានពេលវេលាកាន់តែច្រើន ជួយបុគ្គលិករបស់នាង ដែលខុសពីមុននាងចេញច្រៀងបាត់ៗ មិនសូវបានចេញមុខផ្ទាល់ឡើយ។

សុខ ពិសី ធ្លាប់មានព័ត៌មានថា នាងមានស្នេហាជាមួយថៅកែសាន់ដេ លោកឡាយ សុខចំរើន ជាច្រើនឆ្នាំមកហើយ ប៉ុន្ដែអ្នកទាំង២ មិនដែលសារភាពស្នេហ៍ម្ដងណាទេ ទើបធ្វើឲ្យដំណឹងចូលរោងការស្ងាត់ដូចចោរលួចសេះ ៕

RELATED ARTICLES