Monday, June 16, 2025
Homeព័ត៌មានជាតិឯកឧត្តម សៀង ណាំ លើកទឹកព្រះទ័យព្រះមហាវិមលធម្ម ពិន សែម បន្តការងារព្រះពុទ្ធសាសនា

ឯកឧត្តម សៀង ណាំ លើកទឹកព្រះទ័យព្រះមហាវិមលធម្ម ពិន សែម បន្តការងារព្រះពុទ្ធសាសនា

បន្ទាប់ពីព្រះមហាវិមលធម្ម ពិន សែម ព្រះចៅអធិការវត្តរាជបូណ៌ ត្រូវបានលោកផែង វណ្ណៈ រិះគន់យ៉ាងចាស់ដៃនោះ ឯកឧត្តម សៀង ណាំ តំណាងរាស្ត្រខេត្តសៀមរាប បានចូលថ្វាយបង្គ សួរសុខទុក្ខ និងលើកទឹកព្រះទ័យព្រះអង្គបន្តការងារសាសនា។

ឯកឧត្តម សៀង ណាំ បានបង្ហោះសារថា “ថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១ រសៀល ក្នុងនាមខ្ញុំបាទ តំណាងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំបាទ បានចូលថ្វាយបង្គំ ព្រះមហាវិមលធម្ម ពិន សែម ព្រះចៅអធិការវត្តរាជបូណ៌ ក្រុងសៀមរាប ដើម្បីសាកសួរ សុខទុក្ខនិងជាការលើកទឹកព្រះទ័យព្រះអង្គ បានបន្តការងារព្រះពុទ្ធសាសនា

ការអប់រំប្រជាពលរដ្ឋ ពុទ្ធបរិស័ទ និងសិស្សគណ ដែលព្រះអង្គតែងបាន បំពេញកន្លងមកប្រកបដោយគុណប្រយោជន៍ដ៏ធំធេង សម្រាប់ខេត្តសៀមរាបទាំងមូល។

ខ្ញុំព្រះករុណា ខ្ញុំបាទ បានប្រគេនបច្ច័យ ចំនួន មួយលានរៀល ដើម្បីទ្រទ្រង់ចង្ហាន់ក្នុងវត្តផងដែរ។ សូមប្រគេនពរព្រះមហាវិមលធម្ម មានព្រះសុខភាពល្អ ព្រះជន្មាយុយឺនយូរ ជាអង្វែងតទៅ”៕

RELATED ARTICLES