កន្លងមកនេះ ម្ចាស់សសិដ្ឋានចិញ្ចឹមទាយកពង បានត្អូញត្អែរពីការធ្លាក់ចុះតម្លៃយ៉ាងគំហុក រហូតធ្វើឲ្យពួកគាត់មួយចំនួនបានបោះបង់ចោលមុខរបរមួយនេះ។ យ៉ាងណា នៅពេលនេះ លោកឧកញ៉ា ម៉ុង ឫទ្ធី បានណែនាំឲ្យសសិករទាំងអសឈប់ចិញ្ចឹមទាតាមរបៀបបែបនេះទៀត។

លោកឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហោះសារថា “ដើម្បីចូលរួមចំណែកបង្ការគ្រោះខ្វះខាតពងទាដែលនិងអាចកើតឡើងជាយថាហេតុ ដោយសារតែនៅពេលដែលពងទាធ្លាក់តម្លៃ កសិករយើងបង្ខំចិត្តបោះបង់ការចិញ្ចឹម ដោយសារតែពួកគាត់មិនមានប្រាក់បំពេញខាត មើលឃើញយ៉ាងដូច្នេះជាញឹកញាប់ ទើបជំរុញឲ្យខ្ញុំរៀបចំសាងសង់ទ្រុង ទិញមេទាយកមកចិញ្ចឹមចំនួន១០.០០០ក្បាល ក្នុងនោះមានទាយកពងសម្រាប់បរិភោគ និងសម្រាប់យកពងមកភ្ញាស់ទុកបន្តពូជផងដែរ ។

ដើម្បីឲ្យចំណាយថ្លៃផលិតថោក សូមកសិករយើងមេត្តាឈប់ចិញ្ចឹមទាឲ្យហែលទឹកស្រះត្រពាំងបន្តទៀតទៅ ហើយបើចិញ្ចឹមសម្រាប់យកពងមកបរិភោគ មិនចាំបាច់ដាក់ឈ្មោលទេ (ឲ្យវាស៊ីចំណីផលិត)

កំហុសឆ្គងកន្លងមក ការចិញ្ចឹមទាឲ្យហែលទឹក វាពងចូលទឹកអស់ប្រហែល២០% បើយើងដាក់ឈ្មោល វាចេះតែដេញជាន់គ្នា ធ្វើឲ្យអាក់ពង មិនតិចជាង១៥%ទេ ដល់ពេលយើងប្រមូលពងបានតិច តម្លៃផលិតវាខ្ពស់ ហើយនាំគ្នាស្រែកថាពងទាចុះថោក”៕




