Monday, June 16, 2025
Homeតារាខ្មែរសួស វីសា បញ្ជាក់ថា បានឆ្លងជំងឺកូវីដ-១៩

សួស វីសា បញ្ជាក់ថា បានឆ្លងជំងឺកូវីដ-១៩

ភ្នំពេញ ៖ តារាចម្រៀងសួស វីសា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ក្រោយពេលយកក្រុមគ្រូពេទ្យបានយកសំណាកទៅពិនិត្យលើកទី៣ លទ្ធផលបានចេញមក គឺវិជ្ជមានកូវីដ-១៩ ដែលនាងអះអាងថា បានជួបសុគន្ធ និសា និងណុប បាយ៉ារិទ្ធ កាលពីថ្ងៃទី០៤ ខែមីនា កន្លងទៅនេះ។

អ្នកនាង សួស វីហ្សា បានប្រាប់ថា អ្នកនាងបានរកឃើញវិជ្ជមានកូវីដ-១៩ ក្នុងលទ្ធផលធ្វើតេស្តសំណាកលើកទី៣ ខណៈដែលធ្វើសំណាក២លើកកន្លងមក លទ្ធផលមិនមានវិជ្ជមានកូវីដ-១៩ នោះទេ។

វីសា បានបញ្ជាក់ថាកន្លងមក អ្នកនាងបានជួបតារាចម្រៀង ណុប បាយ៉ារិទ្ធ និងតារាចម្រៀង សុគន្ធ និសា កាលពីថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២១ ធ្វើឲ្យនាងគិតថា នាងបានឆ្លងតាំងពីថ្ងៃនោះមក

សួស វីហ្សា បានបន្ថែមថា នៅពេលនេះ រថយន្តពេទ្យបានទៅដឹកនាងដល់ផ្ទះ ក្នុងបុរីជីបម៉ុង ខណ្ឌឫស្សីកែវ ដើម្បីយកទៅព្យាបាលនៅសណ្ឋាគារ Great Duke ដើម្បីព្យាបាលកូវីត-១៩។

ដោយឡែកកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ សួស វីសា បានបង្ហោះសារថា​” កាលពីថ្ងៃទី17.03.21ខ្ញុំនឹងស្វាមីបានមកធ្វេីតេស្តរកមេរោគCOVID-19 ជាលើកទី2 ហើយលទ្ធផលដែលទទួលបាននោះគឺអវិជ្ជមាន(Negative)
ធ្វើតេស្តលេីកទី1 ថ្ងៃ09.03.21 (អវិជ្ជមាន Negative)
ធ្វើតេស្តលេីកទី2 ថ្ងៃ17.03.21 (អវិជ្ជមាន Negative)
យើងរង់ចាំធ្វើតេស្តជាលើកទី3បន្តទៀត

សូមជូនពរដល់មហាគ្រួសារខ្មែរ សូមអោយរួចចាកផុតទុក្ខ សូមអោយជៀសផុតពីជំងឺមួយនេះ នឹងជូនពរដល់បងប្អូនដែលកំពុងសំរាកព្យាបាល សូមអោយឆាប់ជាសះស្បេីយឆាប់បានត្រឡប់ទៅជួបជុំក្រុមគ្រួសារនឹងមនុស្សជាទីស្រលាញ់វិញឆាប់ៗ
សូមគោរពអោយបានខ្ជាប់ខ្ចួនតាមគោលការរបស់ក្រសួងសុខាភិបាល”។

គួរបញ្ជាក់ថា សួស វីសា ជាតារាចម្រៀងទី៧ ក្នុងផលិតកម្មរស្មីហង្សមាស ដែលបានឆ្លងជំងឺកូវីដ-១៩ ខណៈដែលលោកថែល ថៃ ជាតារាចម្រៀងទី៦ ដែលបានឆ្លងជំងឺកូវីដ-១៩ កាលពីម្សិលមិញនេះ៕

RELATED ARTICLES