ខេត្តសៀមរាប ៖ ជនសង្ស័យម្នាក់ បានល្បួងក្មួយស្រីសាច់ថ្លៃរបស់ខ្លួនដែលទើបនឹងមានអាយុ៥ឆ្នាំ ឡើងជិះម៉ូតូជាមួយ រួចក៏ដឹកទៅផ្ទះរបស់ខ្លួន លុះទៅដល់ ក៏បើករឿងសិចក្នុងទូរស័ព្ទមើល ២នាក់ក្មួយស្រី ក្រោយមក មានអារម្មណ៍ផ្លូវភេទ ក៏បែកគំនិតប្រើដៃលូកលេងប្រដាប់ភេទក្មួយស្រី បណ្តាលឱ្យដាច់រលាត់ លុះត្រឡប់ទៅផ្ទះវិញ ក្មេងស្រីរងគ្រោះឈឺក្រហាយប្រដាប់ភេទពេក ទើបទម្លាយរឿងប្រាប់ម្តាយ ក៏ឈានដល់ការដាក់ពាក្យបណ្តឹង ចាប់ខ្លួនជនសង្ស័យ នាំយកទៅចាត់ការតាមច្បាប់។

ករណីពូសាច់ថ្លៃ ប្រើដៃរំលោភក្មួយស្រីអាយុ៥ឆ្នាំ បណ្តាលឱ្យរងរបួសប្រដាប់ភេទនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិល្វា ឃុំស្រែណូយ ស្រុកវ៉ារិន។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះមីង ពណ្ណារាយ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ ទើបនឹងមានអាយុ ៥ឆ្នាំប៉ុណ្ណោះ សព្វថ្ងៃរស់នៅក្នុងបន្ទុកឪពុកម្តាយ និងមានលំនៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលបានពាក្យបណ្តឹងពីម្តាយក្មេងស្រីគ្រោះ ដោយប្តឹងចោទប្រកាន់ទៅលើឈ្មោះមីង ពណ្ណារាយ ថាបានប្រើដៃរំលោភកូនស្រីរបស់គាត់ដែលទើបនឹងមានអាយុ៥ឆ្នាំ បណ្តាលឱ្យដាច់រលាត់ប្រដាប់ភេទយ៉ាងដំណំ។
យោងតាមពាក្យបណ្តឹងរបស់ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ជនសង្ស័យឈ្មោះមីង ពណ្ណារាយ ដែលត្រូវជាប្អូនថ្លៃរបស់គាត់ និងជាអ្នករស់នៅក្នុងភូមិជាមួយគ្នា បានមកអង្គុយផឹកស្រានៅផ្ទះរបស់គាត់ លុះក្រោយពីផឹកស្រាស្រវឹង ជនសង្ស័យ បានជិះម៉ូតូដឹកកូនស្រីរបស់គាត់ អាយុ៥ឆ្នាំ (ក្មេងស្រីរងគ្រោះ) ទៅផ្ទះរបស់គេ (ជនសង្ស័យ)។ លុះពេលទៅដល់ ជនសង្ស័យក៏បានបើករឿងអាសអាភាសក្នុងទូរស័ព្ទដៃ មើលជាមួយកូនស្រីរបស់គាត់ រហូតដល់មានអារម្មណ៍ផ្លូវភេទ ក៏ប្រើដៃលូកប្រដាប់ភេទកូនស្រីរបស់គាត់តែម្តង។
ពាក្យបណ្តឹង បានបន្តថា លុះបានប្រហែលមួយម៉ោង ១ក្រោយមក ជនសង្ស័យ បានយកកូនស្រីរបស់គាត់ត្រឡប់មកផ្ទះវិញ ពេលមកដល់ កូនរបស់គាត់និយាយប្រាប់ថា ឈឺប្រដាប់ភេទ ដោយកូនបាននិយាយប្រាប់គាត់ដល់ទៅ ៤ដង តែរូបគាត់ពុំចាប់អារម្មណ៍នោះទេ។ រហូតដល់ពេលគាត់ងូតទឹកឱ្យ កូនស្រីរបស់គាត់ក៏ស្រែកយំយ៉ាងខ្លាំង និងប្រាប់គាត់ថា ក្រហាយប្រដាប់ភេទ ទើបគាត់ពិនិត្យមើល ឃើញថាប្រដាប់ភេទកូនស្រីគាត់ មានស្នាមដាច់រលាត់ប្រាកដមែន ទើបគាត់បានសួរថា អ្នកណាធ្វើអីកូន? ទើបកូនស្រីរបស់គាត់ បានប្រាប់ថា ពូរាយ (ជនសង្ស័យ) លូកខ្វេះ។ បន្ទាប់មក គាត់ក៏មករាយការណ៍ដល់សមត្ថកិច្ចតែម្តង។
ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងជំនាញស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍មូលដ្ឋាន បានចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យ ឈ្មោះមីង ពណ្ណារាយ នាំយកទៅសាកសួរភ្លាមៗ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា រូបគេពិតជាបានប្រព្រឹត្តសកម្មភាពយកម្រាមដៃលូកខ្វេះប្រដាប់ភេទក្មេងស្រីរងគ្រោះខាងលើប្រាកដមែន។ មូលហេតុដោយសារតែរូបគេធ្លាប់មើលវីដេអូអាសអាភាសតាមទូរស័ព្ទច្រើនពេក ទើបចង់អនុវត្តតាម។
ជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលជំនាញស្រុកវ៉ារិន រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕