ភ្នំពេញ ៖ ក្រោយពិនិត្យឃើញមានការផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម ទាក់ទងនឹងប័ណ្ណបើកបរអន្តរជាតិ ដែលមានលក្ខណៈស្រដៀងនឹងប័ណ្ណអនុញ្ញាតបើកបរអន្តរជាតិ តាមរយៈបណ្តាញសង្គម ដែលមានឈ្មោះ ថា “IAA international driving license ប័ណ្ណបើកបរអន្តរជាតិ” ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញ សេចក្តីប្រកាសព័ត៌មានបន្ថែម ជូនដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាកុំមានការភាន់ច្រឡំ សៀវភៅបកប្រែនេះ ជាប័ណ្ណអនុញ្ញាតបើកបរអន្តរជាតិ ដែលមានការទទួលស្គាល់ពីក្រសួងសាធារណការ និងដឹកជញ្ជូន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ថា យោងតាមប្រកាសលេខ ០៣២ ប្រក.សក.ដជគ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ស្តីពីនីតិវិធីនៃ ការចេញប័ណ្ណអនុញ្ញាតបើកបរអន្តរជាតិ ក្រសួងសាធារណការនិងដឹកជញ្ជូន ទទួលស្គាល់លើប័ណ្ណអនុញ្ញាត បើកបរអន្តរជាតិ ស្របតាមអនុសញ្ញាស្តីពីចរាចរណ៍ផ្លូវគោក ទីក្រុងហ្សឺណែវ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៤៩ ដែល មានសុពលភាព ១ឆ្នាំ និងអាចបើកបរបាន ១០៣ប្រទេស តែប៉ុណ្ណោះ។
ក្រសួងសាធារណការនិងដឹកជញ្ជូន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាប្រើប្រាស់សេ វាសាធារណៈរបស់ក្រសួង នៅតាមបណ្តាទីតាំងផ្តល់សេវាដែលបានកំណត់ ដោយត្រូវចៀសវាងការប្រើប្រាស់ សេវាក្រៅផ្លូវការ ដែលនាំឱ្យខាតបង់ថវិកា ពេលវេលា និងទទួល បានឯកសារក្លែងបន្លំពីជនខិលខូច។ ក្រសួងសាធារណការនិងដឹកជញ្ជូន សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមសហការ អនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់…៕