ភ្នំពេញ ៖ ក្រោយមានអន្តរាគមន៍និងសម្របសម្រួលជាបន្តបន្ទាប់ ពលការិនីខ្មែរ ចំនួន ២៤នាក់បន្ថែមទៀត ដែលទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ស្នើសុំរាជរដ្ឋភិបាលជួយឲ្យបានវិលត្រឡប់មកស្រុកវិញ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ក្រោមការជួយជ្រួមជ្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងភាគីនៃរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត។

ក្រោយមកដល់ប្រទេសកម្ពុជា ពលការិនី ជុន សារុន ដែលធ្វើការនៅក្រុមហ៊ុន BAB នៅប្រទេសអារ៉ាប៊ីសាអូឌីត បានបង្ហាញពីការសប្បាយចិត្តជាខ្លាំង ដែលបានមកដល់ស្រុកកំណើតវិញ ហើយក៏ថ្លែងអំណរគុណចំពោះរាជ រដ្ឋាភិបាលកកម្ពុជា ដែលបានដុតដៃដុតជើងជួយពលរដ្ឋ ដោយមិនទុកពលរដ្ឋណាម្នាក់ចោល។

ពលការិនីខ្មែរដែលបានទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីត ចំនួន ២៤នាក់នេះ ជាពលករស្របច្បាប់ ដែលត្រូវបានបញ្ជូនដោយក្រុមហ៊ុនហ្វាទីណា។ ការមកដល់របស់ពលការិនីខ្មែរទាំង ២៤នាក់នេះ មានការទទួលស្វា គមន៍យ៉ាងកក់ក្ដៅពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអាជ្ញាធរពាក់ព័ន្ធផ្សេងៗទៀតផងដែរ។

សូមបញ្ជាក់ថា បន្ទាប់ពីសម្របសម្រួលពលការិនី ចំនួន ២៤នាក់ ឲ្យបានត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅតែបន្តសហការយ៉ាងសកម្មជាមួយក្រ សួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំព្រះរាជាណាចចក្រអារ៉ាប៊ីសាអូឌីត ដែលមាននិវេសនដ្ឋាននៅទីក្រុងគែរ ប្រទេសអេហ្ស៉ីប ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិ បាលនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ក្នុងការសម្របសម្រួលជូនពលការិនីផ្សេងទៀតដែលមានបំណងចង់វិលត្រឡប់មកមាតុប្រទេសវិញ៕
