Thursday, July 17, 2025
Homeតារាខ្មែរមាស សុខសោភា «មិនស្ដាយក្រោយ ជ្រើសបងជាប្ដី »

មាស សុខសោភា «មិនស្ដាយក្រោយ ជ្រើសបងជាប្ដី »

ភ្នំពេញ ៖ មាស សុខសោភា បានធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំងសាជាថ្មី បន្ទាប់ពីកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នាងបានបង្ហោះក្នុងគណនីទិកតុករបស់នាង នូវចម្រៀងមួយបទ មានចំណងជើងថា «មិនស្ដាយក្រោយទេ ជ្រើសបងជាប្ដី» ហើយនាងបង្ហាញរូបលោកពេជ្រ សង្វារវង្ស ហៅលោកតាសក់សភ្នំត្បែង ភ្ជាប់ជាមួយបទចម្រៀងនោះ។

 អ្នកលេងតិកតុកជាច្រើន បានខម្មិនឌឺដងឲ្យមាស សុខសោភា ដោយខ្លះថា នាងកំពុងត្រូវស្នេហ៍លោកតាសក់សភ្នំត្បែង និងខ្លះទៀតថា លែងចង់ស្ដាប់ចម្រៀងនាងទៀតផង ពេលដែលឃើញនាងបែបនេះ ។ ជាមួយគ្នានេះដែរ ក៏មានអ្នកខម្មិនសួរមាស សុខសោភា ថាតើវីដេអូនោះ រូបនាងជាអ្នកបង្ហោះបទចម្រៀងនោះ ជាមួយរូបលោកពេជ្រ សង្វារវង្ស ហៅលោកតាសក់សភ្នំត្បែង ឬអ្នកគ្រប់គ្រងទិកតុកនាង ជាអ្នកបង្ហោះ?

មាស សុខសោភា មិនឆ្លើយតបទៅអ្នកខម្មិនសួរនាងទេ ប៉ុន្ដែនៅថ្ងៃទី១៥ ខែកក្កដា  ឆ្នាំ២០២៥ នាងបានផុសខ្លឹមសារនៅលើហ្វេសបុក ហាក់ចង់បំភ្លឺម្ចាស់សំណួរទាំងអស់ដែលចង់ដឹងរឿងនាងនោះ ដោយថា ដើរលើផ្លូវត្រូវឬខុស ល្អឬអាក្រក់ គឺមានតែសច្ចធម៌មួយគត់ ឆ្លុះបង្ហាញពីភាពសុក្រឹត ។

 មាស សុខសោភា ថ្លែងថា «បើមនុស្សមិនរៀនឈ្វេងយល់អំពីច្បាប់ធម្មជាតិ ទាំង៧របស់ខ្លួនឯងម្នាក់ៗទេ អ្នកនៅតែមើលឃើញល្អ ថាជាអាក្រក់ ត្រូវទៅជាខុស សទៅជាខ្មៅ អស់មួយជីវិត។ អ្វីដែលសម្គាល់ឱ្យសតិបញ្ញារបស់យើងគិតថា យើងកំពុងតែដើរលើផ្លូវត្រូវឬខុស ល្អឬអាក្រក់នោះ គឺមានតែសច្ចធម៌ តែ១គត់ ដែលឆ្លុះបង្ហាញភាពសុក្រឹតដល់យើង។ ពេលខ្លះគេមើលមកយើងថា កំពុងដើរលើផ្លូវខុស ប៉ុន្តែអ្នកទាំងនោះមិនមានភាពក្លាហានចេញមកបកស្រាយអំពីចំណុចខុសដែលខ្លូនកំពុងគិតថាគេខុសនោះឡើយ។ បើចង់ដឹងថាគេដើរលើផ្លូវត្រូវឬខុស ត្រូវរៀនស្គាល់ពីច្បាប់ធម្មជាតិរបស់ខ្លួន ហើយឈ្វេងយល់ឱ្យច្បាស់អំពីសច្ចធម៌»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នា២០២៥ គណនីទិកតុករបស់មាស សុខសោភា បានផុសរូបសោភា នាំលោកពេជ្រ សង្វារវង្ស ហៅលោកតាសក់សភ្នំត្បែង ទៅដើរលេង ញាំគុយទាវ ផឹកកាហ្វេ នៅប្រទេសវៀត​ណាម រហូតក្រុម MMO ខ្លះថា នាងនិងលោកតាសក់ស ទៅក្រេបទឹកឃ្មុំនៅវៀតណាម ទៀតផង តែភ្លាមៗនោះ សោភា មិនតបអ្នករិះគន់ទេ គឺទើបតែពេលនេះ នាងបានចេញមកឆ្លើយតបជាសារ ភ្ជាប់ជាមួយទ្រឹស្ដីជំនឿតែម្ដង។

ចំណែកបងប្រុសនាង លោកមាស សុខរតនៈ នៅលើគណនីហ្វេសប៊ុក របស់លោក គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នា២០២៥ លោកមិនបានចេញឆ្លើយបំភ្លឺរឿងនេះបន្ថែមពីលើសោភា ទេ ។ រីឯលោកអ៊ិត រ៉ាដា អតីតស្វាមីនាង ក៏មិនមានសារអ្វីនៅលើហ្វេសបុក របស់លោកដែរ ខណៈដែលពេជ្រ សង្វារវង្ស ហៅលោកតាសក់សភ្នំត្បែង គ្មានឆ្លើយតបទៅអ្នកលេងហ្វេសប៊ុក ដូចគ្នា ។

ទោះជាយ៉ាងណា Fan របស់មាស សុខសោភា ខ្លះថារូបភាពថ្មីៗនេះ គឺជាភ័ស្ដុតាងផ្សេងទៀត បញ្ជាក់ថា មាស សុខសោភា កាន់តែស៊ីជម្រៅជាមួយលោកពេជ្រ សង្វារវង្ស ក្រោយគេថានាងចាញ់បោកលោកតាសក់សភ្នំ​ត្បែង អស់២៣ម៉ឺនដុល្លារ តែនាងទើបបញ្ចេញសកម្មភាពក្រៅស្រុកពេលនេះ បន្ទាប់ពីរូបភាពនាងនិងលោកឪ សក់ស ញ៉ាំគុយទាវនៅក្នុងស្រុក នាខេត្តមួយ ត្រូវបានស្ងាត់បន្ដិច ។ ប៉ុន្ដែទាំងរូបភាពញ៉ាំគុយទាវនៅហាងមួយក្នុងស្រុក និងញ៉ាំកាហ្វេនៅវៀតណាម នោះបញ្ជាក់ថា សោភា និងលោកតាសក់សភ្នំស្បែង ពិតជាស្និទ្ធស្នាល​គ្នាមិនធម្មតាមែន បើទោះជាជាង ២ខែមកនេះ គេមិនដែលឃើញនាងលើកយកឈ្មោះពេជ្រ សង្វារវង្ស មកភ្ជាប់លើអត្ថបទព្រះធម៌ដែលនាងបង្ហោះដូចលើកមុនៗទៀតក៏ដោយ ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ សោភា នៅតែផ្សព្វផ្សាយពីធម៌ មន្ដអាគម និងជំនឿអរូបី ដែលភាគច្រើនទស្សនៈទាំងនោះរបស់នាង បានមកពីលោកពេជ្រ សង្វារវង្ស ទោះជានាងមិនលើកឡើងពីតាបសនេះ ជាមួយខ្លឹមសារដែលខ្លួនចង់បង្ហាញដូចមុនក៏ដោយ។

 មាស សុខសោភា បានចែកផ្លូវពីស្វាមីអាណិកជនខ្មែរ មកពីកាណាដា លោកអ៊ឹត រ៉ាដា បន្ទាប់ពីបានកាន់ដៃគ្នាអស់រយៈពេល ១៨ឆ្នាំ (២០០៧-២០២៥) ដោយកន្លងមក ពួកគេបានអះអាងថា មានកូនកំលោះមួយ ឈ្មោះ Bovee Hundley កំពុងសិក្សានៅអាមេរិក ប៉ុន្ដែប្រភពខ្លះថា ក្មេងនោះតាមពិតជាក្មួយរបស់អ្នកទាំងពីរទេ។ លោកអ៊ិត រ៉ាដា គ្មាននិយាយអ្វីពាក់ព័ន្ធជាមួយសុខសោភា ទៀតទេ តាំងពីខែឧសភា ឆ្នាំ២០២៥ ក្រៅពីលោកបង្ហាញសញ្ញាចង់ឲ្យអាជ្ញាធរជួយរកយុត្តិធម៌ចំពោះការប្រេះឆាគ្នាជាមួយសោភា ដោយសារតែលោកតាសក់សភ្នំត្បែង លូកដៃកូរក្នុងក្រុមគ្រួសារលោក ។ ប្រភពថា លោករ៉ាដា នៅតែអាល័យសុខសោភា តែអតីតប្រពន្ធ បានបិទច្រកផ្លូវស្នេហ៍ ១០០% ទៅហើយ ពោលគឺនាងធ្លាប់ប្រកាសថា ទោះជានៅលើពិភពលោកនេះ មានប្រុសតែម្នាក់ គឺប្ដីចាស់នាងនេះ ក៏នាងមិនយកវិញជាដាច់ខាត។តែលោករ៉ាដា មិនអស់ចិត្តឡើយ ថ្វីត្បិតតែសោភា ធ្លាប់ដៀលថា លោកមិនចេះគិតរកស៊ីអ្វីក្រៅពីមកដេកចាយលុយនាងនោះក៏ដោយ ។          

មហាជន សង្កេតឃើញថា មាស សុខសោភា ពេលនេះនៅតែមានទីផ្សារចម្រៀងហើយនាងចេញច្រៀងតាមក្លឹប និង Pub ជាបន្ដបន្ទាប់ ពោលគឺមិនឈឺចាប់ដោយសារតែស្នេហាបរាជ័យ ភ្លេចរកលុយនោះទេ ។ អ្វីដែលគួរឲ្យកត់សម្គាល់ សោភា ទៅដល់ឆាកណា ក៏ច្រៀងបទកម្សត់ៗ ស្នេហាបែកបាក់ ដែលត្រូវទៅនឹងសាច់រឿងជីវិតផ្ទាល់ខ្លួនរបស់នាង សឹងតែទាំងស្រុង។ បញ្ហានេះហើយ ធ្វើឲ្យមានការលើកឡើងថា សោភា នៅត្រូវការពេលវេលាច្រើនទៀត ដើម្បីកប់ដានស្នេហាចាស់ ។ ប៉ុន្ដែពេលនាងផុសបទ «មិនស្ដាយក្រោយទេ ជ្រើសបងជាប្ដី» ហើយបង្ហាះរូបលោកតាសក់សភ្នំត្បែង ដូចជាគូស្នេហ៍របស់ខ្លួនបែបនេះ ច្បាស់ណាស់ បើពិតជានាងបញ្ចេញដោយខ្លួនឯងមែន មានន័យថា សោភា កំពុងតែសាងស្នេហ៍ជាមួយតាឥសីម្នាក់នេះហើយ ៕

RELATED ARTICLES