Sunday, August 10, 2025
Homeចរាចរណ៍បើកឡានបុករង្វង់មូល ក្រឡាប់ផ្ងារជើង

បើកឡានបុករង្វង់មូល ក្រឡាប់ផ្ងារជើង

ភ្នំពេញ ៖ បុរសម្នាក់ បើករថយន្ត ១គ្រឿង ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ធ្វើឱ្យជ្រុលទៅបុកខឿនរង្វង់មូលផ្លូវក្រវាត់ក្រុងទី៣ បណ្តាលឱ្យរថយន្តក្រឡាប់ផ្ងារជើង សំណាងល្អមិនបង្កឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៤៥នាទីទៀបភ្លឺ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ ស្ថិតតាមបណ្តោយផ្លូវក្រវាត់ក្រុងទី៣ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BK-1293 ធ្វើដំណើរតាមបណ្តោយផ្លូវក្រវាត់ក្រុងទី៣ ក្នុងទិសដៅពីត្បូង ទៅជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែជាន់ហ្វ្រាំងមិនជាប់ បានជ្រុលទៅខឿនរង្វង់មូលក្រវាត់ក្រុងទី៣ បណ្តាលឱ្យក្រឡាប់ផ្ងារជើងតែម្តង តែសំណាងល្អមិនបង្កឱ្យមនុស្សរងគ្រោះថ្នាក់ឡើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើ ការវាស់វែង រួចអូសយករថយន្តទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES