ភ្នំពេញ ៖ ក្នុងសង្គមសិល្បៈ ស្រីស្អាតៗជាមុខសញ្ញារបស់ប្រុសអ្នកមានទ្រព្យ មន្រ្ដីធំៗ តែខ្លះបានជ្រើសរើសប្ដី ជាតារាដូចគ្នា ។ ចំណែកបុរសវិញ ក៏មិនចាញ់ស្រីដែរ ពោលគឺឲ្យតែជាប្រុសសង្ហា សាច់ដុំធំៗ ថតដោះអាចញឹកនោះ ប្រាកដជាធ្វើឲ្យស្រីវ័យចំណាស់ មេម៉ាយទ្រព្យស្ដុក បបួលឡើងគ្រែ ជាថ្នូរលុយដុល្លារជាមិនខាន ។ ជាក់ស្ដែង មុននេះមានតារាប្រុសសង្ហា ៤ដួង ទម្លាយថា មានស្រីសម្បូរដុល្លារ បបួលឡើងឋានសួគ៌ ហើយបានលុយទៀត តែពួកគេបែរជាចោលលុយដែលបានស្រួលនោះទៅវិញ ។
១- អេតវីន ៖ តារាសម្ដែងមាឌមាំ សាច់ដុំធំៗ លោកយិត មាសឧស្សាហ៍ ហៅអេតវីន (Edwin) ធ្លាប់បង្ហាញសារជាសាធារណៈថា លោកត្រូវស្រីៗ បបួលទៅគេង ជាថ្នូរលុយ តែលោកមិនចាប់អារម្មណ៍ ។ អេតវីន សង្សារចាស់អតីតប្រពន្ធថៅកែ LD រូបនេះ មិនខ្វះស្រីៗចង់ទិញខ្លួនឡើយ ព្រោះលោកសង្ហា សាច់ស្អាត រហូតមានអ្នកចង់ចិញ្ចឹមឲ្យរស់នៅដោយសុខសាន្ដទៀតផង។ ប៉ុន្ដែលោក Edwin នៅតែមិនទាន់បង្ហាញស្នេហាថ្មី បន្ទាប់ពីចែកផ្លូវពីសង្សារ ឆ្នាំ២០១៩ ។

២- ហេង នរៈកក្កដា ៖ តារាសម្ដែង នរៈកក្កដា បានទម្លាយរឿងមានស្រីឆាតមកតថ្លៃ តម្លៃរួមភេទ កាលពីពាក់កណ្ដាលខែកក្កដា ប៉ុន្ដែលោកបែរជាបដិសេធសំណើនោះទៅវិញ ។ តារារួមអាជីពជាមួយលោកកក្កដា ខ្លះបន្ទោសលោកថា លុយនៅនឹងមុខ អត់ចេះកើប តែលោកនរៈកក្កដា ប្រាប់ទៅស្រីមានលុយអត់អ្នកចាយនោះវិញថា លោកមានផ្ទះ ឡាន ហើយ អ៊ីចឹងអត់ត្រូវការអីថែមទេ ។ ការដែលលោកនរៈកក្កដា ទទួលសំណើឡើងគ្រែ ពីស្រីសម្បូរលុយបែបនេះ ក្រោយពីលោកប្រេះឆាគូដណ្ដឹង អ្នកនាង លីសា កាលពីដើមខែកក្កដា ក្រោយភ្ជាប់ពាក្យបាន៨ខែ ហេតុនេះហើយទើបមានស្រីចំណាស់ ចង់ផ្ដល់លុយកាក់ឲ្យលោកចាយមិនចេះអស់ ឲ្យតែលោកផ្ដល់ក្ដីសុខផ្លូវភេទឲ្យនាង។

៣- ឆឹម សក្កដា ៖ លោកឆឹម សក្កដា ទម្លាយសារកាលពីចុងខែកក្កដា ថាលោកត្រូវបានស្រីម្នាក់ បបួលឡើងគ្រែ ជាថ្នូរលុយ តែអ្វីដែលលោកឆ្លើយតប ធ្វើឲ្យស្រីរូបនោះខកចិត្តនោះ គឺលោកថា លោកលក់តែពេជ្រ អត់លក់ពងទេ ។ ស្រីរូបនោះបានខឹងលោកសក្កដា ហើយBlocked គណនេយ្យ Telegram លោកចោល ទាំងក្ដៅក្រហាយ។ តារារួមអាជីពខ្លះ បានចំអកទៅឲ្យលោកឆឹម សក្កដា ថា «លុយនៅនឹងមុខ តែបែរជាចោល» ។

សូមបញ្ជាក់ថា លោកឆឹម សក្កដា នៅតែមានឈ្មោះជាគូដណ្ដឹងរបស់ពេជ្រ សោភា ព្រោះពួកគេមិនដែលប្រកាសផ្ដាច់ពាក្យម្ដងណាឡើយ បើទោះជារាល់សកម្មភាពរបស់លោកសក្កដា រួមទាំងការព្រមានធ្វើអត្តឃាត ជាច្រើនលើកច្រើនសា របស់លោក ដោយសារតែមានជំងឺdepression រនោះ សោភា ថាអត់ដឹងរឿងអ្វីទាំងអស់ក៍ដោយ ។
៤- អ៊ឹម ថៃ ៖ តារាហង្សមាស ដែលប្ដូរឈ្មោះមកជាអ៊ឹម ខ្មែរ ឬ អ៊ឹម Idol រូបនេះបានបង្ហាញសារស្រីបបួលដេក កាលពីចុងខែកក្កដា ថាលោកហួសចិត្ត ព្រោះគ្រាន់តែបើកភ្នែកឡើង ត្រូវគេមកតថ្លៃ កៅឆាយទាំងព្រឹកតែម្ដង។ ប៉ុន្ដែលោកថៃ បែរជាមើលរំលងលុយដុល្លារ ១ដុំនោះទៅវិញ ។ លោកថៃ សង្ស័យថា ស្រីសម្បូរលុយទាំងនោះ ទំនងដឹងថា លោកដាច់លុយ ទើបបានជាមិនមែនតែម្នាក់នោះទេ ប៉ុន្ដែមានស្រីផ្សេងៗទៀត ក៏ឆាតមកសួរតម្លៃលោក ស្រដៀងៗគ្នាជាហូរហែដែរ ។

ក្រៅពីលោកយិត មាសឧស្សាហ៍, ហេង នរៈកក្កដា, ឆឹម សក្កដា និងអ៊ឹម ថៃ មានតារាប្រុសជាច្រើនទៀត ក៏ត្រូវបានស្រីៗអ្នកមានទ្រព្យ តថ្លៃ បបួលឡើងគ្រែដែរ តែតារាខ្លះនៅខ្មាសអៀន អត់ហ៊ានបញ្ចេញឲ្យគេដឹង។ តាមប្រភពថា មានតារាមួយចំនួន ដោយសារតែត្រូវការលុយ ហ៊ានលោតឆត្រ ប្រគល់ខ្លួនឲ្យស្រីៗទាំងនោះ ជាថ្នូរលុយ ឡាន និងផ្ទះ ស្ងាត់ៗ… ៕