Thursday, August 28, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ជំរិតទារលុយ១០ម៉ឺនដុល្លារ ជាប់ខ្នោះ៤

ចាប់ជំរិតទារលុយ១០ម៉ឺនដុល្លារ ជាប់ខ្នោះ៤

ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី ចំនួន៤នាក់ ក្នុងនោះមានជនជាតិចិន ចំនួន២នាក់ ត្រូវបានសមត្ថកិច្ចបើកប្រតិបត្តិការស្រាវជ្រាវ រហូតឈានទៅដល់ការឃាត់ខ្លួន  ពាក់ព័ន្ធនឹងការចាប់ឃុំឃាំងនិងបង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់ ១០ម៉ឺនដុល្លារ និងរំលោភសេពសន្ថវៈ។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមបញ្ជារផ្ទាល់របស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តដោយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហ ការជាមួយកម្លាំងនគរបាលខណ្ឌចម្ការមន។

ជាលទ្ធផល ដោយមានកិច្ចសហការល្អពីកម្លាំងសមត្ថកិច្ចក្រុងបាវិត ខេត្តស្វាយរៀង បានញ៉ាំងឱ្យនគរបាលរាជធានីភ្នំពេញ ឈានទៅចាប់ខ្លួនជនសង្ស័យទាំង០៤នាក់បាន នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥។

ជនសង្ស័យទាំង៤នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះ ZHU ZONG LIANG ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន។ ទី២-ឈ្មោះ YI MING XING ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន។ ទី៣-ឈ្មោះសាន ស្រីនិ ភេទស្រី អាយុ២២ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅ អគារខុនដូ R&F បន្ទប់លេខ១៥០៧ ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់ អង្រែលើ ខណ្ឌមានជ័យ និងទី៤-ឈ្មោះសួស សារ៉ាវី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅខេត្តកំពង់ចាម។

ក្នុងរង្វង់ការឃាត់ខ្លួន កម្លាំងសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន រថយន្ត ចំនួន១គ្រឿង ទូរស័ព្ទ ចំនួន៦គ្រឿង អាវុធខ្លី ចំនួន១ដើម ដំបងឆក់ ១ដើម ខ្នោះដៃ ១គូ រួមទាំងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។

ជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចម្ការមន រង់ចាំកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕

RELATED ARTICLES