Tuesday, September 9, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មេងទំនើងវ៉ៃគ្នា ជាប់ខ្នោះ១១

ក្មេងទំនើងវ៉ៃគ្នា ជាប់ខ្នោះ១១

ភ្នំពេញ ៖ ក្រោមការបញ្ជាពីលោកជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ លោក ផល មេសា អធិការរងទទួលផែនព្រហ្មទណ្ឌ បានចុះឃាត់ខ្លួនក្មេងទំនើង ២ក្រុម ករណីហិង្សា ដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា (យកដុំថ្មគប់គ្នា និងវាយគ្នាទៅវិញទៅមក)។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចផ្លូវ បេតុង ក្រុមទី១០ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

តាមប្រភពសមត្ថកិច្ចខណ្ឌឫស្សីកែវ បានឱ្យដឹងថា ក្រុមទី១ មានរហស្សនាមថា ក្រុម DC (ក្រុមដើមឆត្រ) ត្រូវបានសមត្ថកិច្ចឃាត់ ខ្លួនចំនួន៦នាក់ រួមមាន ទី១-ឈ្មោះឆៃ វិច្ឆិកា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅ ផ្ទះជួល ផ្លូវបេតុង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ។ ទី២-ឈ្មោះរ៉ា វិសាល ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅ ផ្ទះជួល ផ្លូវបេតុង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ។ ទី៣-ឈ្មោះប៉ុន វិចិត្រ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស មានលំនៅ ផ្ទះជួល ផ្លូវបេតុង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។ ទី៤-ឈ្មោះវៀន បញ្ញាយ៉ារាជ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស មានលំនៅ ផ្ទះគ្មានលេខ ផ្លូវ១០៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ។ ទី៥-ឈ្មោះផុន ម៉េងហួត ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរលាងឡាន មានលំនៅ ផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ និងទី៦-ឈ្មោះញ៉ែម វង្សា ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរលក់ដូរ មានលំនៅ ផ្ទះគ្មានលេខ ផ្លូវ១០៣ ភូមិចុងខ្សាច់ ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ។

ចំណែកក្រុមទី២ រហស្សនាមថា ក្រុម MT+BCK (ក្រុមប្លុកថ្នាំ+ក្រុមបឹងឈូក) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនចំនួន៥នាក់ រួមមាន ទី១-ឈ្មោះឡាយ ហៃ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ។ ទី២-ឈ្មោះ ទេស លីម៉េង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ។ ទី៣-ឈ្មោះហៃ យ៉ាកូ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានលំនៅ ផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ។ ទី៤-ឈ្មោះង៉ែត គីមសេង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស មានលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ និងទី៥-ឈ្មោះអ៊ុក សេរីរិទ្ធរស្មី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានលំនៅ ផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥ សង្កាត់ឫស្សីកែវ ខណ្ឌប្ញស្សីកែវ។

ចំពោះសម្ភារៈដែលសមត្ថកិច្ចដកហូតបាន រួមមាន ដុំថ្ម ចំនួន២ដុំ និងទូរស័ព្ទដៃ ចំនួន៧គ្រឿង។

សមត្ថកិច្ច បានបញ្ជាក់ថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ឈ្មោះហៃ យ៉ាកូ ឈ្មោះអ៊ុក សេរីរិទ្ធរស្មី ឈ្មោះអាត បញ្ញា (គេចខ្លួន) ឈ្មោះណាក់ (គេចខ្លួន) ដែលមាន រហស្សនាម ក្រុម MT+BCK (ក្រុមប្លុកថ្នាំ +ក្រុម បឹងឈូក) បានជិះម៉ូតូ ចំនួន២គ្រឿង ទៅធ្វើសកម្មភាពយកដុំថ្មគប់ទៅលើក្រុមភាគីម្ខាងទៀត ដែលមានរហស្សនាម ក្រុម DC (ក្រុមដើមឆត្រ) នៅចំណុចកើតហេតុខាងលើ ធ្វើឱ្យខូចខាតម៉ូតូ ចំនួន១គឿងម៉ាកហុងដា ឌ្រីម សេ១២៥។ បន្ទាប់មកឈ្មោះផុន ម៉េងហួត ឈ្មោះរ៉ា វិសាល និងឈ្មោះណាង (គេចខ្លួន) ដែលជាក្រុម DC (ក្រុមដើមឆត្រ) បានជិះម៉ូតូ ១គ្រឿង ដេញវាយជន សង្ស័យខាងលើវិញ រហូតដល់ស្ពានឫស្សីកែវ បណ្តាលឱ្យក្រុមជនសង្ស័យ រហស្សនាម ក្រុម MT+BCK (ក្រុមប្លុកថ្នាំ+ក្រុមបឹងឈូក)  បុកជាមួយអ្នកដំណើរតាមផ្លូវ បណ្តាលឱ្យដួល និងរបួស រួចជិះម៉ូតូគេចខ្លួន។

លុះមកដល់ថ្ងៃកើតហេតុ ឈ្មោះទេស លីម៉េង ឈ្មោះឡាយ ហៃ ឈ្មោះង៉ែត គីមសេង និងឈ្មោះហេង (គេច ខ្លួន) ជិះម៉ូតូ ២គ្រឿង ដែលជាក្រុម MT+BCK (ក្រុមប្លុកថ្នាំ+ក្រុមបឹងឈូក) ខឹងនឹងក្រុម DC (ក្រុមដើមឆត្រ) ដែលបានដេញវាយលើបក្ខពួកក្រុមខ្លួន និងធ្លាប់មានទំនាស់ជាមួយនឹងគ្នាជិត២ខែមកហើយ ក៏បានយកដុំថ្មគប់ទៅលើក្រុម DC (ក្រុមដើមឆត្រ) តែត្រូវឈ្មោះញ៉ែម វង្សា ចាប់ឈ្មោះទេស លីម៉េង ជាប់ និងបានធ្វើសកម្មភាពព្រួតវាយ និងធាក់ទៅលើឈ្មោះទេស លីម៉េង បណ្តាលឱ្យរបួសខ្នងនិងមុខ។ បន្ទាប់មក ត្រូវបានកម្លាំងសមត្ថ កិច្ចខណ្ឌ សហការជាមួយនគរបាលប៉ុស្តិ៍ ដែលកំពុងល្បាត ចុះជួយអន្តរាគមន៍ឃាត់ជនសង្ស័យទាំង២ក្រុមយក មកប៉ុស្តិ៍ទួលសង្កែទី១ ដើម្បីសាកសួរ។

ជនសង្ស័យទាំង២ក្រុមខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ទឫស្សីកែវ ដើម្បីកសាងសំណុំ រឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាក់ការតាមនីតិវិធី។ ចំណែកបក្ខពួកនៅសេសសល់ កម្លាំងសមត្ថកិច្ច កំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួន ដើម្បីនាំយកមកចាត់ការតាមច្បាប់៕

RELATED ARTICLES