Wednesday, September 10, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសៀតកាំភ្លើងទៅវ៉ៃគេ ជាប់ខ្នោះ៣

សៀតកាំភ្លើងទៅវ៉ៃគេ ជាប់ខ្នោះ៣

ខេត្តកណ្តាលៈ ជនសង្ស័យចំនួន៣នាក់ ប្រដាប់ដោយកាំភ្លើងខ្លី១ដើម បានជិះម៉ូតូ២គ្រឿង ទៅព្រួតវាយលើជនរងគ្រោះចំនួន៣នាក់ លុះជនរងគ្រោះប្តឹងសមត្ថកិច្ចចុះអន្តរាគមន៍ចាប់ឃាត់ខ្លួនក្រុមជនសង្ស័យទាំង៣នាក់ភ្លាមៗ និងបានឆែកឃើញ មានកាំភ្លើងខ្លីចំនួន១ដើមទៀត ផង។

ការបង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងប្រើប្រាស់អាវុធខ្លីដោយគ្មានការអនុញ្ញាត ខាង លើនេះ បានធ្វើឡើង កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចភូមិព្រៃសំរោង ឃុំទួលព្រេជ ស្រុកអង្គស្នួល។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចស្រុកអង្គស្នួល បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស និងប្រើប្រាស់អាវុធខ្លីដោយគ្មានការអនុញ្ញាត នៅចំណុចភូមិព្រៃសំរោង ឃុំទួលព្រេជ ស្រុកអង្គស្នួល។

សមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ត្រូវបានឃាត់ខ្លួនភ្លាមៗ ក្រោយពីជនរងគ្រោះ៣នាក់បានដាក់ ពាក្យបណ្តឹង ព្រមទាំង ដកហូតបាន វត្ថុតាង រួមមាន អាវុធខ្លីម៉ាក គ៥៤ ចំនួន១ដើម្ប បង់១ គ្រាប់ចំនួន៩គ្រាប់ និងប័ណ្ណអនុញ្ញាតឱ្យប្រើប្រាស់អាវុធខ្លី ១សន្លឹកដែល មានលេខ ២០០២៦២៣៣ (ផុតកំណត់នៅថ្ងៃទី២០ ខែ កក្កដា ២០២៦)។ ម៉ូតូចំនួន២គ្រឿង (១-ម៉ាកហុងដាឌ្រីម សេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ ១ឈៅ-៤០៤៥ ២-ម៉ាក ៅរៀខ ពាក់ស្លាកលេខ ភ្នំពេញ ១អឈ-៥០១៨) រួមទាំងទូរស័ព្ទដៃចំនួន៤គ្រឿង។

ជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការតាមនីតិវិធី ៕

RELATED ARTICLES