Saturday, September 20, 2025
Homeព័ត៌មានជាតិខេត្តកំពង់ស្ពឺ សម្រេចផ្អាកពិធីប្រណាំងទូក ឆ្នាំ២០២៥

ខេត្តកំពង់ស្ពឺ សម្រេចផ្អាកពិធីប្រណាំងទូក ឆ្នាំ២០២៥

ខេត្តកំពង់ស្ពឺ ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកការប្រារព្ធពិធី ប្រណាំងទូក ឆ្នាំ២០២៥ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលបាននិង កំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាការពារបូរណភាពទឹកដី និងគ្រប់គ្រងស្ថានការណ៍ចំពោះមុខនៅតាមព្រំដែនកម្ពុជា-ថៃ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥  បានបញ្ជាក់ថា «រដ្ឋ បាលខេត្តកំពង់ស្ពឺ មានកិត្តិយសសូមគោរពជម្រាបជូនដំណឹងដល់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក និងបងប្អូន ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺ មេត្តាជ្រាបថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាការពារបូរណភាពទឹកដី និងគ្រប់គ្រងស្ថានការណ៍ចំពោះមុខនៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋភៀសសឹក និងពលរដ្ឋខ្មែរធ្វើការនៅប្រទេសថៃ ដែលវិលត្រលប់ចូលមកក្នុងប្រទេសកម្ពុជា វិញ។

ក្នុងន័យនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានសម្រេចផ្អាកការប្រារព្ធពិធីប្រណាំងទូក ឆ្នាំ២០២៥ ដែលគ្រោងនឹងរៀបចំនៅតាមបណ្តោយដងស្ទឹងព្រែកត្នោត និងស្នើឱ្យរដ្ឋបាលក្រុង ស្រុក អាចរៀបចំពិធីប្រណាំងទូក ទៅតាមទំ នៀមទម្លាប់ប្រពៃណីខ្មែរ ដ៏ផូរផង់ ទៅតាមលទ្ធភាពជាក់ស្តែង ព្រមទាំងត្រូវរក្សាសន្តិសុខ សណ្តាប់ធ្នាប់សា ធារណៈ និងសុវត្ថិភាពសង្គម ឱ្យបានល្អប្រសើរ តាមរយៈការពង្រឹងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវគោលនយោ បាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព”។

ទទួលបានសេចក្តីជូនដំណឹងនេះ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក និងសមត្ថកិច្ចដែលពាក់ព័ន្ធ ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាព»៕

RELATED ARTICLES