Saturday, September 27, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបហាងម៉ូតូគេចពន្ធ ៩កន្លែង ដកហូត១៥១គ្រឿង

បង្ក្រាបហាងម៉ូតូគេចពន្ធ ៩កន្លែង ដកហូត១៥១គ្រឿង

ខេត្តត្បូងឃ្មុំ ៖ យោងតាមការណែនាំរបស់លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងមានការចង្អុលបង្ហាញពីលោកនូ ស៊ីថា ប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងគយចល័ត ដែលដឹកនាំផ្ទាល់ដោយលោក ព្រាប គារ៉ាត អនុប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស ដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយសមត្ថកិច្ចចម្រុះ ដោយមានការសម្របសម្រួលពីលោកងិន ពេជ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តត្បូងឃ្មុំ និងចុះដឹកនាំផ្ទាល់ដោយព្រះរាជអាជ្ញារង ពីររូប បានធ្វើការចុះបង្ក្រាបទីតាំងលក់ម៉ូតូគេចពន្ធ ចំនួន៩កន្លែង នៅក្នុងភូមិ សាស្ត្រស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានរុករកឃើញម៉ូតូគ្មានពន្ធនាំចូល ចំនួន១៥១គ្រឿង និងបានចាប់ឃាត់យកមកអនុវត្តទៅតាមនីតិវិធី។

មន្ត្រីគយមួយរូបដែលចុះប្រតិបត្តិការផ្ទាល់ បានបញ្ជាក់ប្រាប់ថា មុននឹងឈានទៅដល់ការព័ទ្ធ ចាប់នៅទីតាំងលក់ម៉ូតូខាងលើ អង្គភាពគយ បានធ្វើការស្រាវជ្រាវតាមរយៈការចាប់ឃាត់រថយន្តរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ ដែលបានលួចដឹកម៉ូតូគេចពន្ធ ចេញពីទីតាំងលក់ម៉ូតូខាងលើ យកទៅរាជធានីភ្នំពេញ ហើយកម្លាំងគយ បង្ក្រាបបានកន្លងមក។

ទន្ទឹមនឹងនេះ ក៏មានការលួចដឹកម៉ូតូគេចពន្ធ តាមរថយន្តដឹកអ្នកដំណើរ ហើយត្រូវបានមន្ត្រីគយ ចាប់ឃាត់ និងសួរទៅអ្នកបើកបរ បានឆ្លើយសារភាពថា ខ្លួនបានដឹកចេញពីទីតាំងលក់ម៉ូតូខាងលើផងដែរ៕

RELATED ARTICLES