Wednesday, October 1, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជក់ថ្នាំញៀន ប៉េអឹមចុះចាប់១៦នាក់

ជក់ថ្នាំញៀន ប៉េអឹមចុះចាប់១៦នាក់

ខេត្តព្រះសីហនុ ៖ ជនសង្ស័យប្រុសស្រី ១ក្រុម បានសម្ងំជុំគ្នាប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ និងត្រូវបានកម្លាំងជំនាញអាវុធហត្ថ ឆ្មក់ចុះបង្ក្រាប ឃាត់ខ្លួនសរុបចំនួន១៦នាក់ (ស្រី៤នាក់) ព្រមទាំងដកហូតបានវត្ថុតាងជាក់ស្តែង ថ្នាំញៀន ចំនួន៤កញ្ចប់។

ប្រតិបត្តិការបង្ក្រាបក្រុមប្រើប្រាប់គ្រឿងញៀននេះ បានធ្វើឡើងកាលពីថ្ងៃទី២៦ ខែកញ្ញា  ឆ្នាំ២០២៥ នៅចំណុចភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែកញ្ញា  ឆ្នាំ២០២៥ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុ គណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណីប្រើ ប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ  ខេត្តព្រះសីហនុ បានទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗទៅកាន់ សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។

ប្រភពដដែល បន្តថា បន្ទាប់ពីទទួលបានករណីខាងលើ កម្លាំងជំនាញដោយមានការដឹកនាំដោយលោកវរ សេនីយ៍ត្រី ឡុង គីមហួរ នាយការិយាល័យអាវុធហត្ថ ទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងខេត្ត បានចាត់កម្លាំងជំនាញ ចុះដល់ទីតាំងប្រតិបត្តិការបង្ក្រាបករណីនេះ និងបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន១៦នាក់ (ស្រី៤នាក់) ព្រមទាំងដកហូតវត្ថុតាង រួមមាន ១-ក្រាមពណ៌សថ្លា ចំនួន៤កញ្ចប់ (សង្ស័យជាសារធាតុញៀន) ទម្ងន់៦,០៣ក្រាម ថ្លឹងទាំងសំបក។ ២-ទូរស័ព្ទ ១០គ្រឿង។ ៣-ដបសម្រាប់ជក់ថ្នាំញៀន ចំនួន៣។ ៤-ដែកកេះ ចំនួន៥។ ៥-ម៉ូតូ ចំនួន១គ្រឿង។

ជនសង្ស័យទាំង១៦នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES