Monday, October 13, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផ្ទេរអ្នកទោស ២០០នាក់ ពីខេត្តកណ្តាល ទៅតាកែវ និងកំពត

ផ្ទេរអ្នកទោស ២០០នាក់ ពីខេត្តកណ្តាល ទៅតាកែវ និងកំពត

ខេត្តកណ្តាល ៖ ទណ្ឌិត ចំនួន ២០០នាក់ ត្រូវបានផ្ទេរចេញពីពន្ធនាគារខេត្តកណ្តាល ទៅកាន់ពន្ធនាគារខេត្តតាកែវ និងពន្ធនាគារខេត្តកំពត ដើម្បីកាត់បន្ថយភាពចង្អៀតណែន។

យោងតាមទំព័របណ្តាញសង្គម របស់អគ្គនាយកដ្ឋានពន្ធនាគារ បានឱ្យដឹង កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ថា ដោយបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីលោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ សួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ រួមគ្នានឹងអាជ្ញាធរខេត្ត ស្នងការដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់របស់ខេត្តកណ្តាល បានធ្វើការផ្ទេរនិងដឹកជញ្ជូនជនជាប់ឃុំ ចំនួន១០០នាក់ ពីពន្ធនាគារខេត្តកណ្តាល ដែលមានភាពចង្អៀតណែន ទៅឃុំបន្តនៅពន្ធនាគារខេត្តតាកែវ ដើម្បីកាត់ បន្ថយភាពចង្អៀតណែន ក្រោមការចុះអនុវត្តបញ្ជាផ្ទាល់ ដោយលោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ រស់ សុខថៃ អនុប្រធាននាយកដ្ឋាន សន្តិសុខពន្ធនាគារ។

ប្រភពដដែល បន្តថា ដោយឡែក ជនជាប់ឃុំ ចំនួន១០០នាក់ទៀត ត្រូវបានធ្វើការផ្ទេរនិងដឹកជញ្ជូនពីពន្ធនាគារខេត្តកណ្តាល ទៅឃុំបន្តនៅពន្ធនាគារខេត្តកំពត ដើម្បីកាត់បន្ថយភាពចង្អៀតណែន ក្រោមការចុះអនុវត្តបញ្ជាផ្ទាល់ដោយលោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ទ ប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ ប្រកបដោយសុវត្ថិភាព៕

RELATED ARTICLES