Saturday, October 25, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្នងការរាជធានីភ្នំពេញ ដាក់បទបញ្ជាបន្តបង្ក្រាបទីតាំងឆបោកអនឡាញ

ស្នងការរាជធានីភ្នំពេញ ដាក់បទបញ្ជាបន្តបង្ក្រាបទីតាំងឆបោកអនឡាញ

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជឱ្យត្រៀមកម្លាំង ១០០ភាគរយ និង២៤ម៉ោង សម្រាប់រងចាំទទួលបទបញ្ជាពីថ្នាក់ដឹកនាំ និងចេញអន្តរាគមន៍គ្រប់សភាពការណ៍ ព្រមទាំងណែនាំដល់ជំនាញនិងអធិការខណ្ឌទាំង១៤ ត្រូវបន្តពង្រឹងឱ្យបានខ្លាំង លើទីតាំងឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដែលបច្ចុប្បន្ននេះ មានជនបរទេសមួយចំ នួន បាននិងកំពុងយកកម្ពុជា ធ្វើជាជម្រកប្រព្រឹត្តិអំពើឆបោកតាមបច្ចេកវិទ្យា ។

ការដាក់បទបញ្ជាយ៉ាងតឹងរ៉ឹងនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅពេលដែលលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីអំពីការងារផ្សព្វផ្សាយព័ត៌មាន សន្តិសុខសណ្តាប់ធ្នាប់ សម្រាប់មន្ត្រីមានសមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ និងការងារតាមដានសភាពការណ៍សន្តិសុខសង្គម និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ក្នុងរាជធានីភ្នំពេញ សម្រាប់ខែតុលា ឆ្នាំ២០២៥ លើកទិស ដៅការងារបន្ត។

កិច្ចប្រជុំផ្សព្វផ្សាយផែនការការងារនេះ មានការអញ្ចើញចូលរួមពីលោក-លោកស្រី ឧត្តមសេនីយ៍ស្នងការរង លោក-លោកស្រី នាយការិយាល័យជំនាញទាំង៣៣ និងលោកអធិការខណ្ឌទាំង១៤ ផងដែរ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឱ្យកម្លាំងទាំងអស់ ត្រូវរៀបរយកម្លាំងឱ្យបាន ១០០ភាគរយ និង២៤ម៉ោង ត្រៀមជាស្រេចសម្រាប់រង់ចាំទទួលបទបញ្ជាពីថ្នាក់ដឹកនាំ និងចេញអន្តរាគមន៍គ្រប់សភាព ការណ៍។ ក្នុងនោះកម្លាំងទាំងអស់ ក៏ចាំបាច់ត្រូវបង្កើនការពង្រឹងឱ្យបានខ្ពស់បន្តទៀត លើកិច្ចការងារការពារថ្នាក់ដឹកនាំជាតិ ការងារសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ កិច្ចការងារភូមិសង្កាត់មានសុវត្ថិភាព ក៏ដូចជាការចុះដោះស្រាយការកកស្ទះចរាច រណ៍ តាមបណ្តាផ្លូវមានបញ្ហាប្រឈមនានា ជូនបងប្អូនប្រជាពលរដ្ឋ។

លោកស្នងការ ក៏បានសង្កត់ធ្ងន់ ដល់ជំនាញនិងអធិការខណ្ឌទាំង១៤ ត្រូវបន្តពង្រឹងឱ្យបានខ្លាំង លើទីតាំងឆ បោកតាមប្រព័ន្ធអនឡាញ (Online Scam) ដែលបច្ចុប្បន្ននេះ មានជនបរទេសមួយចំនួន បាននិងកំពុងយកកម្ពុជា ធ្វើជាជម្រកក្នុងការប្រព្រឹត្តិអំពើឆបោកតាមបច្ចេកវិទ្យា និងជំរុញការគ្រប់គ្រង ត្រួតពិនិត្យទីតាំងតូចធំ នៃសកម្មភាពប្រព្រឹត្តបទល្មើស ទីតាំងឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដែលបង្ក្រាបរួចហើយ មិនអនុញ្ញាតឱ្យលួចលាក់បើកឡើងវិញនោះឡើយ៕

RELATED ARTICLES