Wednesday, November 19, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម១យប់ បាត់ម៉ូតូ៥គ្រឿង នៅក្រុងស្ទឹងត្រែង

១យប់ បាត់ម៉ូតូ៥គ្រឿង នៅក្រុងស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋមួយចំនួន នៅក្រុងស្ទឹងត្រែង បាននាំគ្នាទៅដាក់ពាក្យបណ្តឹងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយពីម៉ូតូ សរុបចំនួន ៥គ្រឿង ត្រូវបានចោរលួចបាត់ជាបន្តបន្ទាប់គ្នា ។

តាមពាក្យបណ្តឹងរបស់ពលរដ្ឋ រាយការណ៍ថា ហេតុការណ៍បាត់ម៉ូតូ ទាំង៥គ្រឿង បានកើតឡើងនៅគោលដៅផ្សេងៗគ្នា ក្នុងភូមិសាស្ត្រក្រុងស្ទឹងត្រែង ក្នុងនោះមាន នៅភូមិអូរពងមាន់២ សង្កាត់ស្ទឹងត្រែង បាត់ម៉ូតូ ចំនួន ២គ្រឿង នៅវេលាម៉ោងប្រមាណ ២និង៣៥នាទី រំលងអធ្រាត្រ។ នៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹង ត្រែង បាត់ម៉ូតូ ចំនួន២គ្រឿង ដែលជារបស់និស្សិតពេទ្យ ។ នៅចំណុចផ្ទះជួល ភូមិព្រែក សង្កាត់ស្ទឹងត្រែង បាត់ម៉ូតូ ចំនួន ១គ្រឿង ក្នុងពេលជាមួយគ្នា នាយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

កម្លាំងស្នាក់ការសន្តិសុខ៧២២ នៃកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានចេញប្រតិបត្តិការស្រាវជ្រាវភ្លាមៗ និងបានរកឃើញម៉ូតូ ១គ្រឿង មកវិញភ្លាមៗ វេលាយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីទទួលបានពាក្យបណ្តឹង និងព័ត៌មានពីករណីលួចម៉ូតូទ្រង់ទ្រាយធំនេះ ។

លទ្ធផលបឋមនៃការចុះប្រតិបត្តិការ កម្លាំងសមត្ថកិច្ច រកឃើញម៉ូតូរបស់ពលរដ្ឋ បានចំនួន ១គ្រឿង ដែលបាត់នៅភូមិអូរពងមាន់ យកមកប្រគល់ជូនម្ចាស់ដើមវិញ ។

បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត និងកម្លាំងស្នងការដ្ឋាននគរបាលខេត្ត កំពុងបន្តបើកការស៊ើបអង្កេ តនិងស្រាវជ្រាវយ៉ាងយកចិត្តទុក ដាក់ដើម្បីស្វែងរកម៉ូតូដែលបាត់ ៤គ្រឿងទៀត និងកំណត់មុខសញ្ញា តាមចាប់ខ្លួនជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES