Wednesday, November 19, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មេងទំនើងកាប់គ្នា ជាប់ខ្នោះ១៦នាក់

ក្មេងទំនើងកាប់គ្នា ជាប់ខ្នោះ១៦នាក់

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ១៦នាក់ ជាក្រុមក្មេងទំនើង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីហិង្សាដោយចេតនា ចំនួន ៣ករណី។

អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជា ស្នងការនគរបាលរាជ ធានីភ្នំពេញ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ នៅថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឃាត់ខ្លួនជនសង្ស័យ ជាបន្តបន្ទាប់ ចំនួន ១៦នាក់ (ក្រុមបឹងត្របែក) ពាក់ពន្ធ័នឹងករណីហិង្សាដោយចេតនា ចំនួន ៣ករណី រួមមាន ៖

ទី១- ករណីហិង្សាដោយចេតនា (ក្មេងទំនើងវាយគ្នា និងកាន់កាប់អាវុធខុសច្បាប់) នៅចំណុច បណ្តោយផ្លូវវេងស្រេង មុខផ្សារទំនើប K-mall  សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ វេលាម៉ោងប្រហែល ១និង៣០នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

 ទី២- ករណីហិង្សាដោយចេតនា  (ក្មេងទំនើងវាយគ្នា និងកាន់កាប់អាវុធខុសច្បាប់) នៅចំណុចបណ្តោយផ្លូវ លេខ២៧១ ទល់មុខវិទ្យាល័យជាស៊ីម សាមគ្គី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ វេលាម៉ោងប្រហែល ២:០០នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥។

 ទី៣ -ករណីហិង្សាដោយចេតនា (ក្មេងទំនើង) នៅចំណុចកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ វេលាម៉ោង ១:៣៥នាទីយប់ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

 ជនសង្ស័យទាំង១៦នាក់ រួមមាន ៖  ១-ឈ្មោះ ជា អូ  ភេទប្រុស អាយុ២១ឆ្នាំ  ២-ឈ្មោះ អឹម ចាន់វិបុល ភេទប្រុស អាយុ១៩ឆ្នាំ ៣-ឈ្មោះ  ហត រ៉ូសា ភេទ ប្រុស អាយុ១៨ឆ្នាំ  ៤-ឈ្មោះ ខេង សុភ័ស្ស ភេទ ប្រុស អាយុ១៩ឆ្នាំ  ៥-ឈ្មោះ ផល សំនិត ភេទ ប្រុស អាយុ១៨ឆ្នាំ  ៦-ឈ្មោះ លាក់ ស៊ីមី ភេទប្រុស អាយុ១៧ឆ្នាំ ៧-ឈ្មោះ យ៉ន សុខជា ភេទ ប្រុស អាយុ១៩ឆ្នាំ  ៨-ឈ្មោះ  យ៉េប រ៉ូហ្សាណូ ភេទ ប្រុស អាយុ១៨ឆ្នាំ  ៩-ឈ្មោះ  ប្រាក់ មុន្នីពេជ្យ ភេទ ស្រី កើតឆ្នាំ២០០៧។ ១០-ឈ្មោះ  កន មេត្តា ភេទ ប្រុស អាយុ១៧ឆ្នាំ  ១១-ឈ្មោះ  ហង្ស រតនះ ភេទ ប្រុស អាយុ១៨ឆ្នាំ  ១២-ឈ្មោះ អាត រស្មី ភេទ ប្រុស អាយុ១៨ឆ្នាំ  ១៣-ឈ្មោះ ពៅ ពិសី ភេទ ប្រុស អាយុ១៨ឆ្នាំ  ១៤-ឈ្មោះ យុទ្ធ វិឆ្ឆកា ភេទ ប្រុស អាយុ១៨ឆ្នាំ ១៥-ឈ្មោះ  លី គីមឡេង ភេទ ប្រុស អាយុ១៨ឆ្នាំ និង ១៦-ឈ្មោះ អ៊ឹម ភក្ត្រា ភេទប្រុស កើតឆ្នាំ២០០៦ ។  វត្ថុតាងចាប់ ១-កាំបិតបុ័ងតោ ចំនួន១០ដើម ២-ដុំថ្ម ចំនួន០៣ដុំ។

    ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចការិយាល័យជំនាញ ធ្វើការសាកសួរតាមនីតីវិធី៕

RELATED ARTICLES