Friday, December 5, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមមន្ត្រីជំនាញចុះបាញ់ថ្នាំមូស ១៤ខណ្ឌ

មន្ត្រីជំនាញចុះបាញ់ថ្នាំមូស ១៤ខណ្ឌ

ភ្នំពេញ ៖ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌទាំង១៤ បានចាត់ចែងឱ្យក្រុមបាញ់ថ្នាំមូស របស់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព នៅតាមខណ្ឌសហការជាមួយកម្លាំងអាជ្ញាធរខណ្ឌ ចុះបាញ់ថ្នាំមូស នៅតាមសង្កាត់តាមភូមិនានា និងតាមសាលារៀន ក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋ ទូទាំងរាជធានី ដើ ម្បីសុខមាលភាពប្រជាពលរដ្ឋ ពិសេសបង្ការទប់ស្កាត់ជំងឺគ្រុនឈាម។

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ថា ដោយមានការយកចិត្តទុកដាក់និងការចង្អុលបង្ហាញពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចុះបាញ់ថ្នាំមូស ក្នុង មូលដ្ឋានភូមិ-សង្កាត់ ក្នុងខណ្ឌទាំង១៤ និងនៅតាមសាលារៀន។

លោក ងី មានហេង បានបន្តថា សកម្មភាពនេះ បានធ្វើឡើងជាប់ជាប្រចាំ តាំងពីដើមខែមករា ឆ្នាំ២០២៥ មក ហើយគ្រោងបញ្ចប់នៅចុងខែធ្នូ ឆ្នាំ២០២៥ នេះ។

ការយកចិត្តទុកដាក់ពីសំណាក់លោក ឃួង ស្រេង ចំពោះសុខមាលភាពប្រជាពលរដ្ឋនេះ បានធ្វើឱ្យប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស សម្តែងនូវទឹកចិត្តសប្បាយរីករាយយ៉ាងក្រៃលែង និងបានថ្លែងអំណរគុណដល់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំងអស់ ដែលតែងតែគិតគូរពីសុខុមាលភាពសាធារណៈ នៅក្នុងមូលដ្ឋានខណ្ឌនានា ក្នុងរាជធានីភ្នំពេញ៕

RELATED ARTICLES