Friday, January 9, 2026
Homeសង្គម និងជីវិតសិស្សស្រី៣នាក់ គេចសាលា រត់ចោលផ្ទះ

សិស្សស្រី៣នាក់ គេចសាលា រត់ចោលផ្ទះ

ខេត្តស្ទឹងត្រែង ៖ យុវតីជាសិស្សសាលា ចំនួន៣នាក់ បានគេចម៉ោងរៀនសូត្រ មិនចូលសាលា និងថែមទាំងបបួលគ្នាចាកចេញចោលផ្ទះ អស់រយៈ ជាច្រើនថ្ងៃ ទៅប្រមូលផ្តុំគ្នាជក់បារីអេឡិចត្រូនិk) លុះក្រោយមក ក្រុមគ្រួសារ ឪពុកម្តាយ ប្តឹងសុំអន្តរាគមន៍ពីមន្ត្រីជំនាញអាវុធហត្ថ ចុះស្រាវជ្រាវ ឈានដល់ការរកឃើញទីតាំងដែលក្រុមយុវតីទាំង៣នាក់ ប្រមូលផ្តុំគ្នា រួចនាំយកមកប្រគល់ឱ្យឪពុកម្តាយវិញ។

ការចុះស្រាវជ្រាវរកឃើញយុវតីគេចសាលា និងចាកចេញពីផ្ទះនេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ក្រោយកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារឪពុកម្តាយពួកគេ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សេង សុភាព មេប ញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង មន្ត្រីជំនាញ នៃមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស អាវុធហត្ថខេត្ត បានសហការជាមួយកម្លាំងអាវុធហត្ថមូលដ្ឋាន ចុះស្រាវជ្រាវ រកឃើញក្មេងស្រីជាសិស្សសាលា ទាំង៣នាក់ខាងលើ និងបាននាំយកមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការអប់រំណែនាំ និងបានធ្វើកិច្ចសន្យា ប្រគល់ឱ្យឪពុកម្តាយ អាណាព្យាបាលវិញ នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៦។

ប្រភពដដែល បន្តថា សិស្សស្រីទាំង៣នាក់ បានបាត់ខ្លួនពីផ្ទះតាំងពីចុងខែធ្នូ ឆ្នាំ២០២៥ ហើយត្រូវបានកម្លាំងអាវុធហត្ថខេត្ត រកឃើញកាលពីល្ងាចថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ នៅក្នុងភូមិសាស្ត្រស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹង ត្រែង។ ការបាត់ខ្លួនពីផ្ទះរបស់សិស្សស្រីទាំង៣នាក់ អាចបណ្តាលមកពីខឹងឪពុកម្តាយណែនាំ ស្តីបន្ទោសច បន្ទាប់ពីពួកគាត់បានទទួលដំណឹងពីគណៈគ្រប់គ្រងសាលាថា យុវតីទាំង ៣នាក់នេះ បានគេចសាលា មិនចូលរៀន។

សិស្សស្រីគេចសាលាទាំង៣នាក់ រួមមាន ទី១-ឈ្មោះ ស.ព.ស អាយុ១៤ឆ្នាំ ជាសិស្សអនុវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រែង។ ទី២-ឈ្មោះ ល.រ.ស អាយុ១៤ឆ្នាំ ជាសិស្សអនុវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រែង និងទី៣-ឈ្មោះ ស.រ.ស អាយុ១៤ឆ្នាំ ជាសិស្សអនុវិទ្យាល័យ ហ៊ុន សែនស្ទឹងត្រែង។

ចំពោះការរកឃើញសិស្សស្រីទាំង ៣នាក់ ក្នុងគ្រាដែលកម្លាំងសមត្ថកិច្ចចុះទៅដល់ទីតាំងលាក់ខ្លួន ដោយសង្កេតឃើញសកម្មភាពរបស់ពួកគេ កំពុងស្ថិតក្នុងការប្រមូលផ្តុំគ្នាជក់បារីអេឡិចត្រូនិក ដែលត្រូវបានហាម ឃាត់។

នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ក្រោយការអប់រំ ណែនាំ និងការធ្វើកិច្ចសន្យារួច សិស្សស្រី ទាំង៣នាក់ខាងលើ ត្រូវបានកម្លាំងជំនាញអាវុធហត្ថខេត្ត បានប្រគល់អាណាព្យាបាលរៀងៗខ្លួនដើម្បីនាំយកទៅអប់រំណែនាំបន្ថែមនៅផ្ទះ៕

RELATED ARTICLES