Wednesday, January 14, 2026
Homeសង្គម និងជីវិតវីរកងទ័ព ថៃបាញ់របួសដៃ បៀមគ្រាប់១ខែ ទើបវះកាត់

វីរកងទ័ព ថៃបាញ់របួសដៃ បៀមគ្រាប់១ខែ ទើបវះកាត់

ខេត្តព្រះវិហារ ៖ វីរកងទ័ពម្នាក់ ជាមេបញ្ជាការផ្នែកសឹករងស្រុកឆែប ខេត្តព្រះវិហារ ឈរជើងនៅសមរភូមិទិសបុស្សស្បូវ ជាំតែ  បានរងរបួសត្រង់ដៃ (គ្រាប់កាំភ្លើងបៀមជាប់សាច់) ដោយសារទាហានថៃ ឈានពាន បាញ់ប្រ ហារក្នុងសមរភូមិ តាំងពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ប៉ុន្តែក្រោយរងរបួស លោកបានយកក្រណាត់រុំ និងបន្តប្រ យុទ្ធជាមួយកូនចៅ មិត្តរួមអាវុធ ទាំងដែលគ្រាប់កាំភ្លើង បៀមក្នុងសាច់ដៃ អស់រយៈពេល ជាង៣០ថ្ងៃ រហូតដល់ចប់សង្គ្រាម ទើបចុះមកព្យាបាល វះកាត់យកគ្រាប់ចេញ។

វីរកងទ័ពដ៏អង់អាចក្លាហានរូបនេះ មានឈ្មោះ លោកអនុសេនីយ៍ឯក រស់ សារុន អាយុ៥១ឆ្នាំ ជាមបញ្ជាការផ្នែកសឹករងស្រុកឆែប ខេត្តព្រះវិហារ ឈរជើងនៅទិសបុស្សស្បូវ ជាំតែ និងបានរងរបួសដៃ (គ្រាប់កាំភ្លើងបៀម ជាប់សាច់) តាំងពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នៅពេលដែលយោធា ថៃ ឈ្លានពាន បាញ់ប្រហារមកលើកម្ពុជា។

តាមប្រភពអ្នកឧកញ៉ា ម៉ុង ឫទ្ធី សមាជិកព្រឹទ្ធសភា បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ថា “លោកអនុសេនីយ៍ឯក រស់ សារុន អាយុ៥១ឆ្នាំ មេបញ្ជាការផ្នែកសឹករងស្រុកឆែប ខេត្តព្រះវិហារ ទូរស័ព្ទលេខ ០៩៧៧៦៤៨២៥៣ រងរបួសនៅសមរភូមិទិសបុស្សស្បូវ ជាំតែ រងរបួសតាំងពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ យកក្រណាត់រុំរបួស នៅបន្តប្រយុទ្ធ ជាមួយកូនចៅ បើគាត់រត់មកពេទ្យ អត់ មានអ្នកណានៅជាមួយកូនចៅ រហូតដល់សភាពការណ៍ក្នុងសមរភូមិបានធូរស្រាល ថ្ងៃអាទិត្យ ទី១២ខែមករា ឆ្នាំ២០២៦ ទើបបានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ១៦មករា ខេត្តព្រះវិហារ ព្រឹកថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២៦ នេះ លោកគ្រូពេទ្យ បានធ្វើការវះកាត់យកគ្រាប់ M16 ចេញពីដៃរបស់គាត់ ដោយជោគជ័យ។ ខ្ញុំបានបង្វែរថវិកា ចំនួន ១លានរៀល ដើម្បីជួយសម្រាលទុកលំបាករបស់គាត់ បានមួយគ្រាផងដែរ»៕

RELATED ARTICLES