Saturday, January 24, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស៊ីម៉ាក់ ប្រើមេដែកស្រូបគ្រាប់បែកចង្កោមថៃ

ស៊ីម៉ាក់ ប្រើមេដែកស្រូបគ្រាប់បែកចង្កោមថៃ

ភ្នំពេញៈ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ ស៊ីម៉ាក់ (CMAC) បានបង្ហាញបច្ចេកវិទ្យាថ្មី បំពាក់ប្រព័ន្ធមេដែកស្រូបលើគ្រឿងចក្រ ដើម្បីបង្កើនសុវត្ថិភាពក្នុងការបោសសម្អាតគ្រាប់បែកចង្កោម ដែលទាហានថៃ បាញ់ប្រហារមកលើកម្ពុជា ក្នុងសង្គ្រាមឈ្លានពានកន្លងទៅ។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់ឱ្យដឹងនៅយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥៦ ថា  ក្នុងគោលដៅបង្កើនសុវត្ថិភាពក្នុងកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់បែកចង្កោម ជាសំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាន អង្គភាព CMAC បានស្រាវជ្រាវអភិវឌ្ឍន៍និងប្រើប្រាស់បច្ចេកទេសបោសសម្អាត ដោយបូកបន្ថែមក្នុងការប្រើប្រាស់ប្រព័ន្ធមេដែកស្រូប បំពាក់ជាមួយគ្រឿងចក្រ និងប្រព័ន្ធការពារសុវត្ថិភាពអ្នកបើកបរផងដែរ។

សូមបញ្ជាក់ថា ការកែលម្អបច្ចេកទេសនេះ គឺជាជំហានដោះស្រាយដ៏សំខាន់ក្នុងការកាត់បន្ថយហានិភ័យដល់មន្ត្រីជំនាញ និងពន្លឿនល្បឿននៃការបោសសម្អាតគ្រាប់បែកចង្កោមដែលបន្សល់ពីសង្គ្រាមឈ្លានពានរបស់ថៃ ដើម្បីផ្តល់ដីសុវត្ថិភាពជូនប្រជាពលរដ្ឋ៕

RELATED ARTICLES