ប៉ារីស (បារាំង) ៖ រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា របស់លោកសម រង្ស៉ី អតីតមេបក្សប្រឆាំង (អតីតគណបកសង្គ្រោះជាតិ) បានចេញសេចក្តីសម្រេច ស្តីពីការរៀបចំសមាជជាតិ នៅលើទឹកដីសហរដ្ឋអាមេរិក ថ្ងៃ១២-១៥ មីនា ឆ្នាំ២០២៦ ដើម្បីស្ដាប់យោបល់របស់ប្រជាពលរដ្ឋដោយផ្ទាល់ និងរួមគ្នារកគន្លឹះដោះស្រាយវិបត្តិ ជាតិ ក្នុងនោះមាន ការបញ្ចប់សង្គ្រាមជាមួយប្រទេសថៃ ដោយភាពថ្លៃថ្នូរ និងទាមទារទឹកដីកម្ពុជា ដែលបាត់ បង់ ប្រគល់សងឲ្យប្រទេសកម្ពុជា វិញ ដោយសន្តិវិធី ផ្អែកតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ និងការស្តារឡើងវិញឲ្យបាននូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស នៅប្រទេស កម្ពុជា ក្នុងគោលដៅធានាយុត្តិធម៌សង្គម ដើម្បីជួយដោះស្រាយវិបត្តិរងគ្រោះ និងភាពក្រីក្រ របស់ប្រជាពលរដ្ឋទូទៅ ។សេចក្តីសម្រេចរបស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា លកម្ពុជាឯករាជ្យ ២៣តុលា ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានសម្រេចដូចខាងក្រោម ៖

សម្រេចរៀបចំសមាជជាតិប្រជាពលរដ្ឋខ្មែរ នៅក្រៅប្រទេស ដើម្បីបើកឱកាសឲ្យប្រជាពលរដ្ឋ ជ្រាប ដោយផ្ទាល់ ពាក់ព័ន្ធបញ្ហាជាតិ លើកឡើងនូវវិបត្តិជាតិ និងពិនិត្យរួមគ្នា អំពីដំណោះស្រាយជាតិ ។
សមាជជាតិនេះ ប្រព្រឹត្តទៅនៅក្រោមអធិបតីភាពឯកឧត្តម សម រង្ស៊ី ប្រមុខរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា និងលើទឹកដីនៃសហរដ្ឋអាមេរិក នៅអាសយដ្ឋាន 1111 Fitchburg Road, Ayer, MA 01432 ចាប់ពីថ្ងៃទី១២ ដល់ទី១៥ ខែមីនា ឆ្នាំ២០២៦ តាមរបៀបវារៈដែលត្រូវពិភាក្សាដូចតទៅ ៖
ទី១. ការបញ្ចប់សង្គ្រាមជាមួយប្រទេសថៃ ដោយភាពថ្លៃថ្នូរ និងទាមទារទឹកដីកម្ពុជា ដែលបាត់បង់ ប្រគល់សងឲ្យប្រទេសកម្ពុជា វិញ ដោយសន្តិវិធី ផ្អែកតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ។
ទី២. ការស្តារឡើងវិញឲ្យបាន នូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស នៅប្រទេស កម្ពុជា ក្នុងគោលដៅធានាយុត្តិធម៌សង្គម ដើម្បីជួយដោះស្រាយវិបត្តិរងគ្រោះ និងភាពក្រីក្រ របស់ប្រជាពលរដ្ឋទូទៅ ។

សេចក្តីសម្រេចរៀបចំសមាជជាតិនេះ ក៏ចាត់ទុកជាការជូនដំណឹង និងអញ្ជើញប្រជាពលរដ្ឋខ្មែរ នៅជុំវិញពិភពលោក ចូលរួមសម្តែងមតិ និងបង្ហាញអំពីទស្សនៈយោបល់ដោះស្រាយបញ្ហាជាតិ ។ បងប្អូនពលរដ្ឋដែលមានវត្តមានក្នុងសមាជ អាចតាំងសំណួរ ឬមានឱកាសសួរដេញដោលទៅកាន់វាគ្មិនអធិបតី ។
ព័ត៌មានបន្ថែមសូមទំនាក់ទំនង ៖ អ្នកនាំពាក្យ លោក គឹម សុខ …៕