ខេត្តកោះកុងភ្នំពេញ ៖ មន្ត្រីជំនាញអភិរក្ស នៃរដ្ឋបាលជលផល និងអង្គការ WCS នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ បានរកឃើញពងអណ្តើកហ្លួង ២ទីតាំង សរុប២៥គ្រាប់ នៅឆ្នេរខ្សាច់ ចំណុចឈើទាល នៃព្រែកកំពង់លើ ក្នុងប្រព័ន្ធព្រែកស្រែអំបិល ស្ថិតក្នុងស្រុកស្រែអំបិល ។ បច្ចុប្បន្នក្រុមការងារកំពុងការពារសម្បុកទាំងនោះ និងតាមដានការញាស់ ដើម្បីធានាអត្រាគង់វង្សខ្ពស់។

អណ្តើកហ្លួង ត្រូវបានចាត់ជាប្រភេទឧរង្គសត្វនិម្មិតរូបនៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះ រាជក្រឹត្យ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ និងត្រូវបានចាត់ជាប្រភេទកំពុងរងគ្រោះថ្នាក់ ដោយអនុក្រឹត្យលេខ១២៣ របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០០៩។ ប្រភេទនេះ ក៏ត្រូវបានចាត់ជាប្រភេទជិតផុតពូជ ក្នុងបញ្ជីក្រហម នៃអង្គការ IUCN និងស្ថិតក្នុងឧបសម្ព័ន្ធ១ នៃអនុញ្ញាសាយតេស ផងដែរ។

ប្រព័ន្ធព្រែកស្រែអំបិល គឺជាកន្លែងការពារនិងអភិរក្សដ៏សំខាន់បំផុតនៅកម្ពុជា ព្រោះជាកន្លែងតែមួយគត់ ដែលអណ្តើកហ្លួង រស់នៅនិងពងកូន ។ ដូចនេះ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ សហ ការជាមួយអង្គការ WCS រដ្ឋបាលខេត្ត កោះកុង និងព្រះសីហនុ អាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទ បានយកចិត្តទុកដាក់ការរពារសត្វប្រភេទនេះ ចាប់ពីឆ្នាំ២០០០ តាមរយៈការថែរក្សាប្រព័ន្ធអេកូឡូស៊ី ក្នុងប្រព័ន្ធព្រែក ស្រែអំបិល ការពង្រឹងការអនុវត្តច្បាប់ ការអប់រំផ្សព្វផ្សាយ និងការបង្កាត់ភ្ញាស់និងលែង ដើម្បីធានានិរន្តរភាពនៃប្រភេទនេះ ក្នុងដែនទឹកធម្មជាតិ៕




