Friday, March 6, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខ្យល់កន្ត្រាក់ ប៉ើងដំបូលផ្ទះ៤ខ្នង

ខ្យល់កន្ត្រាក់ ប៉ើងដំបូលផ្ទះ៤ខ្នង

ខេត្តព្រៃវែង ៖ ផ្ទះ ចំនួន៤ខ្នង ត្រូវបានខ្យល់កន្ត្រាក់បក់ប៉ើងដំបូល នៅសល់តែតួផ្ទះ ខណៈផ្ទះជាច្រើនខ្នងទៀត ត្រូវខ្យល់កួចប៉ើងដាច់ជញ្ជាំង សំយាប ក្នុងពេលដែលមេឃកំពុងធ្លាក់ភ្លៀងខ្លាំង។

ហេតុការណ៍ខ្យល់កន្ត្រាក់ផ្ទះប្រជាពលរដ្ឋនេះ បានកើតឡើងកាលពីវេលាម៉ោង ២និង៤០នាទីរសៀល ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅចំណុចភូមិតាណាល ឃុំជ្រៃឃ្មុំ ស្រុកស៊ីធរកណ្តាល។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា នៅរសៀលថ្ងៃកើតហេតុ មានភ្លៀងធ្លាក់ ១មេធំ ហើយក៏មានខ្យល់កន្ត្រាក់បោកបក់មកយ៉ាងខ្លាំងផងដែរ ដោយបានធ្វើឲ្យផ្ទះប្រជាពលរដ្ឋ ចំនួន៤ខ្នង រងការខូចខាតធ្ងន់ ដោយប៉ើងដំបូលផ្ទះទាំងស្រុង នៅសល់តែតួផ្ទះ និងផ្ទះ ជាង១០ខ្នងផ្សេងទៀត រងការខូចខាតផងដែរ ដោយខ្លះប៉ើងជញ្ជាំង ខ្លះប៉ើងសំយាប និងខ្លះប៉ើងរោងបាយ។

ទោះជាយ៉ាងណា ហេតុការណ៍គ្រោះធម្មជាតិ ខ្យល់កន្ត្រាក់នេះ មិនបានបណ្តាលឱ្យមានមនុស្សរបួសឬស្លាប់នោះទេ ដោយគ្រាន់តែខូចខាតទ្រព្យសម្បត្តិប៉ុណ្ណោះ។

ក្រោយកើតហេតុ អាជ្ញាធរនិងមន្ត្រីកាកបាទក្រហមស្រុកស៊ីធរកណ្តាល បានចុះស្រង់ស្ថិតិ និងចាត់ការបន្តទៅតាមជំនាញ៕

RELATED ARTICLES