Tuesday, March 10, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអាខ្មោច វ៉ៃប្លន់ទូរស័ព្ទ៥ថ្ងៃ ជាប់ខ្នោះ

អាខ្មោច វ៉ៃប្លន់ទូរស័ព្ទ៥ថ្ងៃ ជាប់ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ រហស្សនាម “អាខ្មោច” បានធ្វើសកម្មភាពវាយប្លន់ទូរស័ព្ទ ១គ្រឿងពីជនរងគ្រោះ បានសម្រេច រួចរត់គេចខ្លួនបាត់អស់រយៈពេល ៥ថ្ងៃ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ស្រាវជ្រាវឃាត់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។

ករណីវាយប្លន់ទូរស័ព្ទនេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង៤០នាទី ទៀបភ្លឺ ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ នៅត្រង់ចំណុចក្រោមស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ រហូតមកដល់វេលាម៉ោង១១និង៥៥នាទីយប់ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ទើបកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន នៅត្រង់បន្ទប់ជួល ១កន្លែង ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះខុន លុយ ហៅអាខ្មោច ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កាលពីវេលាម៉ោង ១១និង៥៥នាទីយប់ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ លោកឧត្តម សេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ចូលរួមដោយលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ និងលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង នាយការិយាល័យបានដឹកនាំកម្លាំងជំនាញ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតនៅត្រង់បន្ទប់ជួល សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យរូបនេះមានឈ្មោះ ខុន លុយ ហៅអាខ្មោច ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (វាយប្លន់ទូរស័ព្ទ) ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង ៣និង៤០នាទីទៀបភ្លឺ ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ នៅត្រង់ចំណុចក្រោមស្ពានជ្រោយចង្វា សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញនាំខ្លួនយកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំ រឿងតាមនីតិវិធី៕

RELATED ARTICLES