Wednesday, March 18, 2026
Homeតារាខ្មែរស្រីអ៊ីត ត្រៀមរៀបការប្ដីក្មេង ?

ស្រីអ៊ីត ត្រៀមរៀបការប្ដីក្មេង ?

ភ្នំពេញ ៖ តារាកំប្លែង អ្នកនាង សេន ចិន្ដា ហៅស្រីអ៊ីត ត្រូវបានតារាសម្ដែងប្រុសក្មេង អ៊ុក ដារ័ត្ន តាមស្អិត សឹងគ្រប់ជំហានតែម្ដង រហូតមានដំណឹងថា អ្នកទាំងពីរ ចង់រៀបការជាមួយគ្នាទៀតផង ។ តាមប្រភពថា កូនស្រីអ្នកនាងស្រីអ៊ីត កញ្ញាណាន ណាន បានបើកភ្លើងខៀវ ចង់ឲ្យម្ដាយមានគូថ្មី ដើម្បីបញ្ចប់ភាពជាស្រ្ដីមេម៉ាយ រយៈពេល ១០ឆ្នាំមកនេះ។ ប៉ុន្ដែអ្នកសិល្បៈខ្លះ បែរជាខ្សឹបខ្សៀវគ្នាថា ស្រីអ៊ីត ស្រលាញ់តែប្រុសក្មេង ហើយបើនាងធ្វើប្រពន្ធលោកដារ័ត្ន មែន នឹងប្រឈមពិបាករក្សាចំណងស្នេហាឲ្យគង់វង្ស ។

អ្នកនាងស្រីអ៊ីត និងលោកអ៊ុក ដារ័ត្ន​

អ្នកយកព័ត៌មាន «នគរធំ» បានទូរស័ព្ទទៅអ្នកនាងស្រីអ៊ីត កាលពីរសៀលថ្ងៃទី១៧ មីនា ឆ្នាំ២០២៦ តែនាងថា កំពុងរវល់ធ្វើការ មិនអាចនិយាយបានទេ ទើបមិនទាន់ដឹងថា តើអ្នកនាង នឹងរៀបការជាមួយលោកអ៊ុក ដារ័ត្ន នៅថ្ងៃណាឡើយ ។ ទោះជាយ៉ាងណា នៅតាមកម្មវិធីមង្គលការអ្នករួមអាជីព គេឃើញអ្នកនាងស្រីអ៊ីត និងលោកអ៊ុក ដារ័ត្ន តែងតែបណ្ដើរគ្នាត្រសង ដូចប្ដីប្រពន្ធទើបរៀបការថ្មោងថ្មី តែនាងបែរជាមិនទទួលស្គាល់រឿងគេសង្ស័យថាកំពុងបង្កាត់ភ្លើងស្នេហាជាមួយគ្នានោះទៅវិញ ។

គួររំលឹកថា អ្នកនាងស្រីអ៊ីត បានចែកផ្លូវអតីតប្ដី លោកឡេង ប៊ុនហុង កាលពីឆ្នាំ២០១៦ ហើយអ្វីដែលនាងឈឺចាប់ ណែនក្នុងឱរានោះ គឺអតីតប្ដី បានរៀបការប្រពន្ធថ្មី ជាអ្នករស់នៅក្នុងភូមិជាមួយនាងតែម្ដង ។ ស្រីអ៊ីត អាយុ៤៥ឆ្នាំ ដែលបានលែងប្ដី ជាគ្រូបង្រៀន នៅវិទ្យាល័យមួយ ក្នុងខេត្តកំពង់ស្ពឺ កាលពីខែមករា ឆ្នាំ២០១៦ បានប្រគល់ទ្រព្យសម្បត្តិទ្រព្យទាំងអស់ទៅឲ្យអតីតប្ដី ជាថ្នូរបានសិទ្ធិគ្រប់គ្រងកូនស្រីសំណព្វចិត្តនាង ង៉ា ស្រី ណាន ហៅណាន ណាន ដែលពេលនេះមានវ័យ២២ឆ្នាំ ទៅហើយ។ ធ្លាក់ខ្លួនមេម៉ាយ ១០ឆ្នាំ ស្រីអ៊ីត  ធ្លាប់មានដំណឹងថា នាងត្រូវបានប្រុសទាំងក្នុងនិងក្រៅស្រុក តាមចែចង់ ប៉ុន្ដែដោយសារតែមិនចង់ដើរជាន់ដានចាស់ ខ្លាចធ្លាក់ខ្លួនមេម៉ាយ ជាលើកទី២ ទើបអ្នកនាង ហាក់ប្រុងប្រយ័ត្នក្នុងការជ្រើសគូស្នេហ៍ថ្មី ។ ប៉ុន្ដែពេលនេះ បែរជាត្រូវគេផ្លែផ្កាឲ្យនាងថា ស្រលាញ់តែប្រុសក្មេង ហើយបើនាងព្រមរៀបការជាមួយលោកអ៊ុក ដារ័ត្ន មែននោះ ប្ដីនាងអាយុប្អូនដល់ទៅជាង ១០ឆ្នាំឯណ្ណោះ ។

ស្រីអ៊ីត បានបណ្ដុះកូនស្រី ណាន ណាន ឲ្យដើរតាមគន្លងនាងដែរ ពោលគឺកូនស្រី ចេះសម្ដែងនិងលេងកំប្លែង ហើយមុននេះ នាងប្រាប់អ្នកយកព័ត៌មានយើងថា គាំទ្រកូនស្រី ឲ្យធ្វើជាជាតារាចម្រៀងអាជីពទៀតផង ។ ប៉ុន្តែនាងថា អាជីពកាត់សក់ តាមកម្មវិធីមង្គលការរបស់នាង តាំងពីផ្ទុះសង្រ្គាមថៃឈ្លានពានកម្ពុជា មក មិនសូវមមាញឹកដូចមុនទេ តែនាងបានចេញថតឈុតកំប្លែងខ្លីៗ (Short Film) ឲ្យក្រុមហ៊ុនមួយ ជាប្រចាំ ។ ស្រីអ៊ីត ថែមទាំងបង្ហើបថាបញ្ហាគួស្រករកូនស្រី នាងសូមផ្ដល់សិទ្ធិឲ្យកូនជ្រើសរើសដោយខ្លួនឯង តែនាងនៅមើលនិងគាំទ្រពីខាងក្រោយជានិច្ច ។ នាងជឿជាក់លើកម្មផលថា កូនស្រីយកប្ដីបានល្អ ឬមិនល្អយ៉ាងណា នោះនៅលើបុណ្យដែលនាងបានសាង។          

ប្រភពថា ប្រសិនបើស្រីអ៊ីត ដឹកដៃប្រុសរូបសង្ហា លោកអ៊ុក ដារ័ត្ន រៀបការមែននោះដំណឹងកាលពីឆ្នាំ២០១៦ ដែលគេសង្ស័យថា លោកស្រលាញ់ភេទដូចគ្នានោះ កាន់តែជ្រះស្រឡះអស់ជាមិនខាន ព្រោះកាលនោះ ទោះជាលោកបានបដិសេធយ៉ាងណា អ្នកខ្លះនៅតែសង្ស័យថា លោកគ្មានអារម្មណ៍ជាមួយស្រី្ដភេទ ។ យ៉ាងណា តាមព័ត៌មានថា ស្រីអ៊ីត មានលក្ខខណ្ឌពិសេសចំពោះប្រុសដែលចង់ធ្វើប្ដីនាង គឺទាល់តែបុរសនោះស្រលាញ់កូនស្រីនាងដូចកូនបង្កើតរបស់គេដែរ នោះទើបនាងOK ៕

អ្នកនាងស្រីអ៊ីត និងកូនស្រីណានណាន

RELATED ARTICLES