Friday, March 20, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ឡាន ម៉ូតូកែច្នៃស៊ីម៉ាំង ៦គ្រឿង

ចាប់ឡាន ម៉ូតូកែច្នៃស៊ីម៉ាំង ៦គ្រឿង

ភ្នំពេញៈ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានចាប់ឃាត់រថយន្ត ចំនួន៣គ្រឿង និងម៉ូតូ ចំនួន៣គ្រឿង ដែលបានកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស បង្កឱ្យមានសំឡេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ។

ការចាប់ឃាត់រថយន្ត និងម៉ូតូ ទាំង៦គ្រឿងនេះ បានធ្វើឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០ ២៦ នៅតាមបណ្តោយផ្លូវលេខ៣៣៧ សង្កាត់បឹងកក់ទី២ និងចំណុចផ្លូវលេខ១៨២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីបានព្រមាននិងអប់រំណែនាំរួច កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌទួលគោក បានឱ្យម្ចាស់រថយន្ត និងម៉ូតូ ធ្វើកិច្ចសន្យា បញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស បង្កការរំខានដល់សាធារណជនតទៅទៀត។ ចំណែកម៉ូតូ ទាំង៣គ្រឿង ត្រូវបានដកហូតរក្សាទុកជាបណ្តោះអាសន្ន នៅមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក និងរថយន្ត ៣គ្រឿង រក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រយៈពេល១ខែ៕

RELATED ARTICLES