ភ្នំពេញ ៖ ហេតុការណ៍អគ្គិភ័យខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ មានករណីអគ្គិភ័យមួយកន្លែង កើតឡើងនៅចំណុច ផ្លូវ៦៨បេតេ ភូមិត្នោជ្រុំ១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនីបង្កជាអណ្តាតភ្លើង ឆាបឆេះ ធ្វើឱ្យខូចខាតសម្ភារៈ និងទ្រព្យសម្បត្តិមួយចំនួនធំ រួមមាន ឆេះបន្ទប់ថ្មប្រក់ស័ង្កសី ចំនួន១បន្ទប់ (ឆេះអស់ទាំងស្រុង) ឆេះគ្រែដែក ចំនួន២ ពូចំនួន១ និងសម្ភារៈប្រើប្រាស់អស់ទាំងស្រុង។

បន្ទាប់ពីទទួលបានព័ត៌មានពីករណីអគ្គិភ័យខាងលើ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅខាងមន្ត្រីជំនាញអគ្គិភ័យ ចុះអន្តរាគមន៍ ភ្លាមៗ ដោយក្នុងនោះ សមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន៦គ្រឿង ប្រើប្រាស់ទឹអស់ចំនួន៣ឡាន ស្មើនឹង ១២ម៉ែត្រគូប និងរថយន្តជំនួយរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១ឡាន ស្មើនឹង៦ម៉ែត្រគូប។

ប្រតិបត្តិការនេះ ត្រូវបានគ្រប់គ្រងទាំងស្រុងនៅវេលាម៉ោង៧និង២០នាទីព្រឹកថ្ងៃដដែល ដោយមិនបណ្តាលឱ្យមនុស្សណាម្នាក់ រងគ្រោះថ្នាក់ឡើយ ៕



