Tuesday, March 31, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកាច់កម៉ូតូលាក់ក្នុងជំរុំជនភៀសសឹក ជាប់ខ្នោះ៤

កាច់កម៉ូតូលាក់ក្នុងជំរុំជនភៀសសឹក ជាប់ខ្នោះ៤

ខេត្តបន្ទាយមានជ័យៈ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង នៅវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ធ្វើការស្រាវជ្រាវ និងកំណត់មុខ សញ្ញាករណីចោរលួចម៉ូតូ យ៉ាងសកម្មក្នុងភូមិសាស្ត្រក្រុងសិរីសោ ភ័ណ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះរ៉ន រិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ នៅចំណុចភូមិកំពង់ ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតវត្ថុតាង ម៉ូតូចំនួន២គ្រឿង ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះបាត់ ភេទប្រុស អាយុ២៤ឆ្នាំ បានគេចខ្លួនបាត់។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ដោយមានការសហ ការពីជនសង្ស័យឈ្មោះ រ៉ន រិទ្ធ នៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញបន្តធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់បន្ថែមទៀត រួមមាន ១-ឈ្មោះចិន ថាត់ ភេទប្រុស អាយុ១៧ឆ្នាំ ២-ឈ្មោះពក រស្មី ភេទប្រុស អាយុ១៧ឆ្នាំ និង៣-ឈ្មោះប៊ន រ៉ាត់ ភេទប្រុស អាយុ៤៣ឆ្នាំ (ជាមេក្លោង)។ ជនសង្ស័យទាំង៣នាក់ស្នាក់នៅជំរុំជនភៀសសឹក ក្នុងវត្តច័ន្ទស៊ី ស្ថិតក្នុងភូមិកូបកើត ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតវត្ថុតាងម៉ូតូចំនួន១គ្រឿង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដើម្បីធ្វើការសាកសួរ។

លោកវរសេនីយ៍ត្រី សុខ ឡេង បានបន្តថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យឈ្មោះប៊ន រ៉ាត់ (ជាមេក្លោង) បានឆ្លើយ សារភាពថា ខ្លួនបានស្នាក់នៅបណ្តោះអាសន្ន នៅជំរុំជនភៀសសឹកវត្តច័ន្ទស៊ី តែម្នាក់ឯង ហើយបានស្គាល់បក្ខពួកចំនួន៥នាក់ ១-ឈ្មោះយូសុះ រសាត ភេទប្រុស អាយុ២៦ឆ្នាំ ២-ឈ្មោះគឹត ភេទប្រុស អាយុ២៤ឆ្នាំ ៣-ឈ្មោះពក រស្មី ហៅប្រុស ភេទប្រុស អាយុ១៧ឆ្នាំ ៤-ឈ្មោះបាត់ ភេទប្រុស អាយុ២៣ឆ្នាំ និង៥-ឈ្មោះណាក់ ភេទប្រុស អាយុ៣១ឆ្នាំ។ ដោយឈ្មោះយូសុះ រសាត និងឈ្មោះគឹត ជាអ្នកធ្វើសកម្មភាពលួចកាច់ កម៉ូតូយ៉ាងសកម្ម ហើយរាល់ពេលដែលអ្នកទាំង២ លួចកាច់សោរកម៉ូតូ គឺពួកគេយកមកទុកក្នុងរោងស្នាក់នៅបណ្តោះអាសន្នរបស់ខ្លួន ហើយបានឈ្មោះរ៉ន រិទ្ធ ជាអ្នកយកម៉ូតូទៅលក់ ពេលលក់បានហើយ បែងចែកចំណែ កដោយឈ្មោះយូសុះ រសាតម និងឈ្មោះគឹត បានប្រាក់ច្រើន ជាងគេ។ ហើយជនសង្ស័យក៏បានសារភាពថា ខ្លួនក៏បានប្រើប្រាស់គ្រឿងញៀនផងដែរ។

ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំ រឿងបញ្ជូនខ្លួន ជនសង្ស័យទាំង៤នាក់ខាងលើ មកកាន់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ៕

RELATED ARTICLES