ប្រទេសបារាំងៈជាកូនខ្មែរកាត់បារាំងក្នុងវ័យ១៧ឆ្នាំកញ្ញាក្លារ៉ា ម៉ូណូរី (Clara Monory)មានម្ដាយជាជនជាតិខ្មែរ ឪពុកជាជនជាតិបារាំង បានឈ្នះមកុដពីការប្រលងបវរកញ្ញាខ្មែរឯកនៅបារាំង ឆ្នាំ២០២៦ ឬជាបវរកញ្ញាតំណាងឲ្យឲ្យសហគមខ្មែរបារាំងដែលបានទទួលសម្លេងបោះឆ្នោតគាំទ្រច្រើនជាងគេក្នុងការប្រកួតបវរកញ្ញាMiss Cambodge en France រៀបចំនៅប៉ាវីយ៉ុង បាល់តា(Pavillon Baltard) ជាយទីក្រុងប៉ារីស កាលពីរាត្រីថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០ ២៦ ។ទម្រាំបានឈ្នះមកុដដ៍អស្ចារ្យនេះកញ្ញាក្លារ៉ា ម៉ូណូរី បានហ្វឹកហាត់យ៉ាង យកចិត្ត ទុក ដាក់ជាច្រើនសប្ដាហ៍ពីវិញ្ញាសារដែលត្រូវប្រកួតជាមួយបេក្ខភាព១៥រូបផ្សេងទៀតដែលសុទ្ធ សឹងតែមានឈាមជ័រជាខ្មែរទោះជាកូនកាត់ក្ដី ប៉ុន្ដែពួកគេស្រលាញ់ប្រពៃណី និងវប្បធ័មខ្មែរ ខ្លាំងណាស់ ។នៅថ្ងៃប្រកួតវគ្គផ្ដាច់ព្រ័ត្រ(Final) នោះក្លារ៉ា ម៉ូណូរី បានប្រើពេលដល់ទៅ៦ម៉ោង ក្នុង ការបង្ហាញសម្ថភាពទៅតាមវិញ្ញាសារនីមួយកម្មវិធីតម្រូវពោលគឺចាប់ពីម៉ោង៧ៈ៣០នាទីយប់ រហូតដល់វេលាម៉ោង៣ទៀបភ្លឺទើបលទ្ធផលត្រូវបានគេប្រកាសថា រូបនាងគឺម្ចាស់មកុដ បវរកញ្ញាខ្មែរឯក នៅបារាំង ឆ្នាំ២០២៦ អមដោយម្ចាស់ជ័យលាភី៤រូបផ្សេងទៀតឈរនៅលំដាប់រៀងឈ្នះពានបន្ទាប់ពីនាង ។


កញ្ញាកញ្ញាក្លារ៉ា ម៉ូណូរី ប្រាប់អ្នកយកព័តមានRFI ខេមរភាសារ ថាមូលហេតុដែលនាងចូលរួមប្រកួតបវរកញ្ញាខ្មែរនៅបារាំងគឺដើម្បីបង្ហាញពីវប្បធ័មខ្មែរ ហើយអត្តសញ្ញាណខ្មែរជាផ្នែកមួយរបស់នាងដែលសំខាន់ណាស់ សម្រាប់ជីវិតនាង។នាងចង់ប្រាប់ទៅស្រ្ដីខ្មែរផ្សេងៗទៀតថាបវរកញ្ញាមិនមែនមានតែរូបសម្ផស្សមួយមុខទេ គឺមានតម្លៃលើសពីរូបសម្ផស្ស។ ក្លារ៉ា ម៉ូណូរី សន្យាដែរថានឹងជួយផ្សព្វផ្សាយធ្វើឲ្យវប្បធ័ម ដ៍សម្បូរបែបរបស់ប្រទេសម្ដាយនាងកាន់តែត្រូវបានគេស្គាល់ច្រើនថែមទៀតនៅប្រទេសបារាំង។


កម្មវិធីប្រលងជ្រើសរើសបវរកញ្ញាខ្មែរនៅប្រទេសបារាំង Miss Cambodge en France មានការចូលរួមពីសមាជិកព្រឹទ្ធសភា ឯកអគ្គរាជទូតខ្មែរ ប្រចាំប្រទេសបារាំង គណៈមេប្រយោគ១០រូប ទើបនៅវគ្គចុងក្រោយបានសម្រេចជ្រើសយកកញ្ញាក្លារ៉ា ម៉ូណូរី ជាកូនកាត់ខ្មែរបារាំងជាបវរកញ្ញាឯកខ្មែរ ប្រចាំប្រទេសបារាំង ពីក្នុងចំណោមបេក្ខភាពចំនួន១៦នាក់ មកពីទូទាំងប្រទេសបារាំង ដែលពេលនេះនាងជាបវរកញ្ញាខ្មែរដើម្បីតំណាងប្រទេសកម្ពុជានៅលើទឹកដីបារាំង ។


លោកស្រីទូន សូភី អ្នកបង្ហាត់បេក្ខភាពបវរកញ្ញាខ្មែរនៅបារាំងផ្នែកChoregraphie ប្រាប់អ្នកកាសែតRFI ខេមរភាសារថាថាចំណុចពិសេសក្នុងការប្រលងជ្រើសរើសបវរកញ្ញាខ្មែរនៅបារាំងមានពីរគឺទី១៖ការសំពះ ដោយនាងជាអ្នកបង្រៀនពួកគេឲ្យចេះពីរបៀបការសំពះនិងទី២៖ដំណើរយឺតៗ ពីព្រោះនៅពេលគេស្លៀកសម្លៀកបំពាក់ខ្មែរគេមិនអាចដើរលឿន និងបោះជំហ៊ានធំៗបានទេ ដោយសាសំពត់ខ្មែរ អាវខ្មែរ នឹងរឹបដងខ្លួនអាចប្រេះ ឬរបូតថ្នេរ ប្រសិនបើយើងធ្វើកាយវិការរហ័សរហួនពេក និងមិនប្រយ័ត្ន ៕



