Wednesday, April 29, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប៉ូលិសស្រី ល្មើសវិន័យ ផ្អាកការងារ-ប្រាក់ខែ

ប៉ូលិសស្រី ល្មើសវិន័យ ផ្អាកការងារ-ប្រាក់ខែ

ភ្នំពេញ ៖ មន្ត្រីនគរបាលថ្នាក់វរសេនីយ៍ទោ (ស័ក្តិ៤កន្លះ) ម្នាក់ ដែលជាមន្ត្រីនៃបណ្ឌិត្យសភានគរបាលកម្ពុជា ត្រូវបានអង្គភាពសម្រេចផ្អាកការងារ និងផ្អាកបៀវត្សបណ្តោះអាសន្ន ដោយមូលហេតុល្មើសបទវិន័យនគរបាលជាតិកម្ពុជា។

បណ្ឌិត្យសភានគរបាលកម្ពុជា ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌​មាន ដោយបញ្ជាក់ថា  «អ្នកនាំពាក្យបណ្ឌិត្យសភានគរបាលកម្ពុជា សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា វរសេនីយ៍ទោ សួគ៌ នីដា ភេទស្រី អត្តលេខ ៧៣៨២៦ ជាមន្ត្រីនៃបណ្ឌិត្យសភានគរបាលកម្ពុជា ត្រូវបានក្រ​សួងមហាផ្ទៃ ផ្អាកការងារនិងផ្អាកបៀវត្សបណ្តោះអាសន្ន តាមប្រកាសលេខ ៨៧១៤ ប្រក. ចុះថ្ងៃទី៣១ ខែ​កក្កដា ឆ្នាំ២០២៥ ដោយមូលហេតុល្មើសបទវិន័យនគរបាលជាតិកម្ពុជា។

បច្ចុប្បន្នបណ្ឌិត្យសភានគរបាលកម្ពុជា កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ រាល់សកម្មភាពនានារបស់វរសេ​នីយ៍ទោ សួគ៌ នីដា ដើម្បីមានវិធានការតាមបទវិន័យនគរបាលជាតិកម្ពុជា បន្តទៀត»…៕

RELATED ARTICLES