ខេត្តឧត្តរមានជ័យ ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានប្រកាសឱ្យដឹងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ថា កម្លាំងជំនាញរបស់អង្គភាពស៊ីម៉ាក់ (CMAC) កំពុងបន្តយុទ្ធនាការបោសសម្អាតគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ពីសង្គ្រាមសៀមឈ្លានពាន នៅទិសខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។

លោក ហេង រតនា បានឱ្យដឹងថា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នៅទិសខេត្តឧត្តរមានជ័យ និងបន្ទាយ មានជ័យ កម្លាំងជំនាញអង្គភាព CMAC បន្តបោសសម្អាតគ្រាប់បែកចង្កោម សំណល់សង្គ្រាមសៀមឈ្លានពាន តាមលំនៅឋាន ហេដ្ឋារចនាសម្ពន្ធ័សាធារណៈ និងដីសេដ្ឋកិច្ចសង្គម។

លោកអគ្គនាយកស៊ីម៉ាក់ បានបន្តថា រួមគ្នាផ្តល់ក្តីសង្ឃឹម និងកសាងអនាគតរុងរឿង ជូនប្រជាជនដែលជាអ្នករងគ្រោះដោយសារសង្គ្រាមសៀមពានឈ្លាននិងកាន់កាប់បូរណភាពទឹកដីកម្ពុជា៕

