Monday, September 22, 2025
Homeព័ត៌មានជាតិជឿដែរទេ មនុស្ស២នាក់សោះ ផឹកស្រាបៀរអស់៨កេស នៅKTV សេះមាស?

ជឿដែរទេ មនុស្ស២នាក់សោះ ផឹកស្រាបៀរអស់៨កេស នៅKTV សេះមាស?

ភ្នំពេញ ៖ ហាងខារ៉ាអូខេ KTV យីហោសេះមាស ផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ផ្ទុះរឿងសារជាថ្មីទៀតហើយ ញ៉ាមធ្លាប់កោភ្ញៀវមិនដាក់ទឹក គិតលុយថ្លៃកប់ពពក សម្តីថៅកែហឹរដូចម្ទេស ជារឿយៗភ្ញៀវជួបមុខជូរដូចទឹកខ្មេះ អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ពិសេសមន្ទីរទេសចរណ៍ គ្មានវិធានការ ទុកឲ្យហាងខារ៉ាអូខេ KTV ខាងលើប្រព្រឹត្តស្រេចតែចិត្ត ម្តងហើយម្តងទៀត រឿងបន្លំគិតលុយថ្លៃកប់ពពក មកដល់លើកនេះផ្ទុះរឿងជាថ្មីទៀតហើយ ភ្ញៀវ២នាក់គិតលុយអស់២១២ដុល្លារ ប្រាប់ថា ផឹកអស់ស្រាបៀ៨កេស តើមានអ្នកណាជឿអត់ ? បាតុភាពផ្ទុះលើកនេះកើតឡើងកាលពីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ ក្នុង KTV សេះមាស ផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ក្រោយពីគិតលុយអស់២១២ដុល្លារ ស្រាបៀ៨កេស សម្រាប់ភ្ញៀវ២នាក់ ទីបំផុត ម្ចាស់ហាងចាប់ដកហូតម៉ូតូភ្ញៀវទុក រហូតដល់រសៀលថ្ងៃទី១៣ ខែកក្កដានេះ ទើបបែកធ្លាយរឿងជនរងគ្រោះរត់ទៅប្តឹងប៉ូលីស ។

តាមនគរបាលបានឲ្យដឹងថា ហាងខាងលើ កាលពីយប់ថ្ងៃទី០៧ ខែកក្កដា កើតមានរឿងម្តងហើយ ភ្ញៀវ២នាក់ ផឹកស្រាបៀ២កេស គិតលុយអស់២៤៦ដុល្លា ទើបតែដោះស្រាយចប់ មកដល់លើកនេះ ភ្ញៀវ២នាក់ ផឹកស្រាបៀអស់៨កេស គិតលុយអស់២១២ដុល្លា ដូចជាហួសហេតុពេកទៅហើយ បើគិតលេងៗ ៨កេស ស្មើនឹង៦៣,៣៦លីត្រ បានសេចក្តីថា មនុស្ស២នាក់ផឹកស្រាបៀរអស់៦៣,៣៦លីត្រ តួលេខខាងលើ ទោះជាឲ្យងូតទៀតក៏មិនអស់ផង កុំថាឡើយផឹក ។

ក្រោយពីផ្ទុះរឿងហាងគិតលុយថ្លៃកប់មេឃ និងសង្ស័យបន្លំទំនិញ កោរភ្ញៀវ ក្រោយពីជនរងគ្រោះប្តឹងសមត្ថកិច្ច បានយកម៉ូតូរក្សាទុកនៅប៉ុស្តិ៍ជាបណ្តោះអាសន្ន តែមិនទាន់មានដំណោះស្រាយនៅឡើយ ៕

 

ម៉ូតូភ្ញៀវដែលម្ចាស់ហាងយករក្សាទុក

RELATED ARTICLES