Tuesday, September 23, 2025
Homeព័ត៌មានជាតិមិនគិតរកសុីទេ ជុំគ្នាលេងបៀរ ទោះបីសមត្ថកិច្ចហាមក៏មិនស្តាប់ ចុងក្រោយសមត្ថកិច្ចឃាត់ខ្លួន

មិនគិតរកសុីទេ ជុំគ្នាលេងបៀរ ទោះបីសមត្ថកិច្ចហាមក៏មិនស្តាប់ ចុងក្រោយសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ : មនុស្ស៣នាក់ត្ទោះបីជាសមត្ថកិច្ចធ្វើការអប់រំយ៉ាងណា នៅតែមិនស្ដាប់ ត្រូវបានសមត្ថកិច្ចបានចុះធ្វើការឃាត់ខ្លួនយកមកធ្វើការអប់រំ ដោយសារការលេងល្បែងសីុសង (បៀរ) តាមចិញ្ចើមផ្លូវសាធារណ: កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ ចំណុចផ្លូវ១៥៧ ក្រុម៣៧ ស្ថិតនៅភូមិ៤ សង្កាត់អូឡាំពិក ខណ្ឌចំការមន ។

សមត្ថកិច្ចនគរបាលបានប្រាប់ថា បុរសឃាត់ខ្លួនទី១ មានឈ្មោះ ឃឿន វត្តី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅសង្កាត់អូឡាំពិក ខណ្ឌចំការមន ទី២ មានឈ្មោះ កែប ជា ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅផ្ទះលេខ២៨ ផ្លូវ២៨៨ សង្កាត់អូឡាំពិក ខណ្ឌចំការមន ទី៣ មានឈ្មោះ អ៊ុយ សីុថាល ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅផ្ទះលេខ៨៩ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក និងវត្ថុតាងបៀរផង ដោយមុនធ្វើការឃាត់ខ្លួនបុរស៣នាក់ សមត្ថកិច្ចល្បាតតែងតែមានឃើញ និងមានប្រជាពលរដ្ឋបានរាយការណ៍ ប្ដឹងអាជ្ញាធរឲ្យបញ្ឍប់លេងល្បែងសីុសងបៀរ ដោយឮមាត់ខ្លាំងៗ ធ្វើឲ្យពួកគាត់ត្រឡប់ពីធ្វើការហត់នឿយសម្រាកមិនបាន ហើយសមត្ថកិច្ចយើងក៏ចុះទៅប្រាប់ម្ដងជាពីរដង នៅតែមិនស្ដាប់ នៅព្រឹកនេះប្រមូលកម្លាំងសហការជាមួយនិងព្រហ្មទណ្ឌខណ្ឌចំការមន ចុះទៅឃាត់ខ្លួនយកមកធ្វើការអប់រំចេញម្ដង។

 

សមត្ថកិច្ចបន្តប្រាប់ថា ក្រោយពីឃាត់ខ្លួនបានបុរសញៀនលេងល្បែងសីុសង៣នាក់ ដកហូតបានបៀរចំនួនមួយហ៊ូ និងម៉ូតូរឺុកម៉កកង់បី ពេលកំពុងលេងបៀរលើម៉ូតូរឺុម៉កកង់បី ហើយក៏ធ្វើកិច្ចសន្យា និងឲ្យក្រុមគ្រួសារមកធានាត្រឡប់ទៅវិញ ដើម្បីឲ្យក្រុមគ្រួសារប្រពន្ធដឹងថា ប្ដីមួយថ្ងៃៗមិនខំរកសីុទេ គិតតែលេងល្បែងសីុសង ពេលសមត្ថកិច្ចចាប់ឃាត់ខ្លួន អាងអីថាលេង៥០០ទៅ១០០០រៀល មិនធំដុំ តែមានល្បែងសីុសង គឺមានជម្លោះហើយ អញ្ចឹងលេងតិច ឬច្រើន ហាមឃាត់មិនឲ្យលេងទាំងអស់៕

RELATED ARTICLES