Tuesday, September 23, 2025
Homeព័ត៌មានជាតិផឹកស្រវឹងជិះម៉ូតូលឿន ទៅបុកឡាន រងរបួសបាក់ដៃទាំង២ និងជើងឆ្វេង

ផឹកស្រវឹងជិះម៉ូតូលឿន ទៅបុកឡាន រងរបួសបាក់ដៃទាំង២ និងជើងឆ្វេង

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបើកយ៉ាងលឿនដូចហោះ មិនបានប្រយ័ត្នចាប់ហ្វ្រាំងអត់ទាន់ ក៏ជ្រុលទៅបុកចំទ្វារថយន្តពាក់កណ្តាលពេញទំហឹង បណ្តាឲ្យរងរបួសធ្ងន់ខ្លួនឯងបាក់កដៃទាំងសងនឹងបាក់ភ្លៅខាងឆ្វេង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវកម្ពុជាក្រោម កែងផ្លូវ២២១ នៅចំណុចជិតស្តុបដេអិន (DN) ស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តម៉ាកRang Rover ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2U-9665 បើកបរតាមបណ្តោយផ្លូវ២២១ ក្នុងទិសដៅពីត្បូងទៅជើង ខណៈពេលមកដល់ចំណុចកើតហេតុខាងលើ គាត់បើកឆ្លងផ្លូវជិតផុតផ្លូវទៅហើយ ក៏ស្រាបតែមានបុរសម្នាក់ស្រវឹងស្រាបើកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៤ ពណ៌ខ្មៅពាក់ស្លាក់លេខកណ្តាល 1K-5028 ធ្វើដំណើរមកតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿនអាងតែផ្លូវត្រង់អត់បានបន្ថយល្បឿននោះទេ ក៏ជ្រុលទៅបុករថយន្ត Rang Rover ចំទ្វារខាងស្តាំចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់បាក់កដៃទាំងសងខាង និងបាក់ភ្លៅខាងឆ្វេង រីឯម៉ូតូបាក់ក្របាំងខាងមុខ ចំណែកឯរថយន្ត Rang Rover វិញផ្ទុះពូងខាងស្តាំ និងក្រពិតទ្វារខាងស្តាំមុខក្រោយ ភ្លាមៗនោះដែលរថយន្តសង្គ្រោះបានមកដល់ដឹកយកជនរងគ្រោះយកទៅព្យាបាលនៅគ្លីនិកឯកជនហុងហាក់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍បានមកដល់ធ្វើការវាលវែងយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌទួលគោក រង់ចាំដោះស្រាយគ្នានៅពេលក្រោយទៀត៕

RELATED ARTICLES