Tuesday, September 23, 2025
Homeព័ត៌មានជាតិចោរឆក់ទូរស័ព្ទដៃជនជាតិកូរ៉េ មិនបានសម្រេច រត់ចោលម៉ូតូ

ចោរឆក់ទូរស័ព្ទដៃជនជាតិកូរ៉េ មិនបានសម្រេច រត់ចោលម៉ូតូ

ភ្នំពេញ៖ បុរសម្នាក់ជាជនជាតិកូរ៉េ កំពុងតែដើរចុចទូរស័ព្ទមើលផែនទីរកផ្លូវទៅសណ្ឋាគារ ស្នាក់នៅ ក៏ស្រាប់តែត្រូវជនសង្ស័យ២នាក់ជិះម៉ូតូ ម៉ាកវីវ៉ា ធ្វើសកម្មភាពឆក់ទូរស័ព្ទមិនបានសម្រេចធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោ បានផ្តួលម៉ូតូចោលរត់គេចខ្លួនបាត់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ១៩ នៅចំណុចរង្វង់មូលវត្តភ្នំ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

បុរសជនជាតិកូរ៉េ

សាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជាជនជាតិកូរ៉េ កំពុងតែដើរចុចទូរស័ព្ទដៃម៉ាក iPhone6 plus ដើម្បីមើលផែនទីរកផ្លូវទៅសណ្ឋាគារ ខណៈពេលមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1P-5090 បានជិះមកជិត ហើយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់ជនរងគ្រោះ ភា្លមៗនោះដែរ ជនរងគ្រោះបានទាញយកមកវិញ ក៏បានឮដល់ប្រជាពលរដ្ឋនិងអ្នករត់ម៉ូតូឌុបបានស្រែកថាចោរៗ ទើបជនសង្ស័យភ័យស្លន់ស្លោពេក ក៏រត់ចោលម៉ូតូមួយគ្រឿង គេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុកងរាជអាវុធហត្ថខណ្ឌដូនពេញ បានយកម៉ូតូរបស់ជនសង្ស័យទៅរក្សាទុក និងនាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹង ដើម្បីតាមស្រាវជ្រាវតាមរកចាប់ជន
សង្ស័យយកមកផ្តន្ទាទោស ៕

RELATED ARTICLES