Tuesday, September 23, 2025
Homeព័ត៌មានជាតិបុរសទិញសាំង២លីត្រ ដុតបន្ទប់ជួល ឆាបឆេះរលាកពេញខ្លួន មូលហេតុមកពីបែកថ្នាំ

បុរសទិញសាំង២លីត្រ ដុតបន្ទប់ជួល ឆាបឆេះរលាកពេញខ្លួន មូលហេតុមកពីបែកថ្នាំ

ភ្នំពេញ ៖ បុរសម្នាក់បន្ទាប់ពីជក់ថ្នាំរង្វេងវង្វាន់ស្មារតី ឮសំឡេងចេញពីជញ្ជាំង ធ្វើឲ្យភ័យខ្លាចបានទិញសាំង២លីត្រ យកទៅដុតជញ្ជាំងបន្ទប់ជួល បណ្តាលឲ្យឆាបឆេះខ្លួនឯងរលេះរលួយពេញខ្លួនប្រាណ បង្កឲ្យមានភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ នៅតាមផ្លូវបេតុង ក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ជនរងគ្រោះដែលយកសាំងទៅដុតបន្ទប់ឆាបឆេះខ្លួនឯង មានឈ្មោះ លី នីដា ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅបន្ទប់ជួលជាន់ទី៣ ភូមិកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

បើតាមប្រភពព័ត៌មានពីម្ចាស់ផ្ទះ សុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា បុរសខាងលើបានមកជួលបន្ទប់របស់គាត់ ទើបតែបាន១អាទិត្យទេ នៅមុនពេលដែលកើតហេតុ គេឃើញបុរសនោះបានយួរសាំងចំនួន២លីត្ រឡើងទៅបន្ទប់ជួល បានមួយសន្ទុះ ស្រាប់តែឃើញមានផ្សែងហុយចេញពីក្នុងបន្ទប់នោះ ហើយបានស្រែកថា មានភ្លើងឆេះ ក៏បាននាំគ្នាឡើងទៅមើលក៏ឃើញភ្លើងឆេះរបស់របរនៅក្នុងបន្ទប់ និងឆាបឆេះរលាករលួយខ្លួនប្រាណបានជួយគ្រាហ៍បុរសនោះយកទៅត្រាំទឹក។

ប្រភពដដែលបានបន្តទៀតថា មិនដឹងថា បុរសរូបនេះមានរឿងអ្វីទេ ហើយក៏មិនដឹងថា
ជម្ងឺអ្វី ឬក៏បែកថ្នាំដែរ ពេលដែលសមត្ថកិច្ចសួរនាំ​​ ទើបបុរសខាងលើបានឆ្លើយប្រាប់ថា រូបគេជាអ្នកញៀនថ្នាំ ហើយនៅមុនពេលកើតហេតុរូបគេបានឮសំឡេងចេញពីជញ្ជាំង ធ្វើឲ្យរូបគេមានការភ័យខ្លាច មិនដឹងធ្វើយ៉ាងមេច ក៏សម្រេចចិត្តទៅទិញសាំងយកមកដុត ដើម្បីឲ្យបាត់ភ័យខ្លាច តែជាអកុសល អណ្ដាតភ្លើងបានឆាបឆេះមកខ្លួន បណ្ដាលឲ្យរលាករលួយតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានហៅរថយន្តសង្រ្គោះ ដើម្បីមកដឹកជនរងគ្រោះ ស្រាប់តែមាននារីម្នាក់ដែលត្រូវជាបងស្រីរបស់ជនរងគ្រោះបានឲ្យរថយន្តដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៕

RELATED ARTICLES