Tuesday, September 23, 2025
Homeព័ត៌មានជាតិចាប់បានចោរលួចម៉ូតូបាន២នាក់ រត់គេចខ្លួនម្នាក់

ចាប់បានចោរលួចម៉ូតូបាន២នាក់ រត់គេចខ្លួនម្នាក់

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ក្នុងចំនោមបក្ខពួក​៣នាក់ ត្រូវបានកម្លាំង​អន្តរាគមន៍ខណ្ឌមានជ័យ ឃាត់ខ្លួនបាន​ បន្ទាប់ពី​ជនសង្ស័យទាំងនោះ​បានធ្វើសកម្មភាពលួចយកម៉ូតូស្កុបពីមួយគ្រឿង ​ដែលទុកចោលនៅក្នងផ្ទះ​ ហេតុការណ៍នេះបានកើតឡើង​នៅវេលាម៉ោង​១២​​អាធ្រាត្រ​​ថ្ងៃទី១០ ខែ​សីហា​ ឆ្នាំ២០១៧​ នៅក្នុង​ផ្ទះលេខ១៦​ ភូមិព្រែតាគង់៣​ សង្កាត់ចាក់អង្រែលើ​ ​ខណ្ឌមានជ័យ​ ។

ជនរងគ្រោះជាម្ចាស់ម៉ូតូ​មានឈ្មោះ​ ងៀប​ ចាន់ធា​ ភេទប្រុស​ អាយុ២៣ឆ្នាំ​ មុខរបរ​សិស្ស​​ស្នាក់នៅ​គីឡូម៉ែត្រលេខ៦​ ​ខណ្ឌឬស្សីកែវ​ ។ ចំណែកជនសង្សយ័មានឈ្មោះ​ កង​ សាម​ឌី​ ភេទប្រុស​ អាយុ២៦ឆ្នាំ​ មុខរបរគ្រូបង្រៀន​ភាសាអង់គ្លេស​ ស្នាក់នៅក្រុងតាខ្មៅ​ មានស្រុក
កំណើតនៅភូមិតាខ្មៅ​ ឃុំសេរីភាព​ ខេត្តកណ្តាល​  និងម្នាក់ទៀតមានឈ្មោះ​ អ៊ុច​ បូរ៉ា​ ភេទប្រុស​ អាយុ២០ឆ្នាំ​ មុខរបររត់តុការ​ ស្នាក់នៅភូមិ​ស្ទឹងជ្រៅ​ សង្កាត់ដើមមៀន​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល​ រីឯម្នាក់ទៀតឈ្មោះនេត​ បានរត់គេចខ្លួនបាត់​ ។ ​ដកហូតបានម៉ូតូ​ម៉ាក​ ZOOMER X​ ពណ៌ស​ បិទស្កុតខ្មៅ​ ពាក់ស្លាកលេខ​ភ្នំពេញ​  1GC-5359 ជារ​បស់​ជនរងគ្រោះ​ ។

​​តាម​សម្តី​កម្លាំង​អន្តរាគមន៍​ខណ្ឌមានជ័យ​ បានឲ្យដឹងថា​ មុនឈានដល់ការ​ឃាត់ខ្លួន​ពួកគាត់បានឮដំណឹង​ពីប្រជាពលរដ្ធថា មាន​ជនសង្ស័យទាំង២នាក់នេះ​ កំពុងតែបណ្តើ​រម៉ូតូ​មួយគ្រឿង​ចេញ​ពី​ម្តុំ​រោងចក្រ​តាក់វ៉ាន់​ គួរឲ្យសង្ស័យ​ ឮដូចនេះកម្លាំង​សមត្ថកិច្ច​បានចុះទៅដល់កន្លែង​កើតហេតុ​ ស្រាប់តែប្រទះ​ឃើញជនសង្ស័យ​ពីរនាក់​កំពុង​តែបណ្តើរ​ម៉ូតូ​ម៉ាក​ស្កុបពី​ ពណ៌ខ្មៅ​ មួយគ្រឿង​ ឃើញដូចនេះ​កម្លាំង​សមត្ថកិច្ច​បានឃាត់​ដើម្បី​សួរនាំ​ ​ជនសង្ស័យ​ទាំងនោះ​បាននាំគ្នា​រត់គេចខ្លួន​ ហើយភ្លាមនោះ​កម្លាំង​អន្តរាគមន៍​ ក៏បានដេញឃាត់​បានជនសង្ស័យ​ទាំងពីរនាក់​ និងម៉ូតូ​មួយគ្រឿង​យកទៅប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលចាក់អង្រែលើ​ ដើម្បី​សាកសួរ​ ទើបដឹងថា​ ម៉ូតូមួ​យគ្រឿងនេះ​ គឺពួកគេ​បានលួច​ពី​ម្តុំផ្ទះលេខ១៦​ ភូមិព្រែកតាគង់៣​ សង្កាត់ចាក់អង្រែលើ ដោយពួកគេ​មានគ្នាចំនួន៣នាក់​ ​ចំណែកម្នាក់ទៀតបានរត់គេចខ្លួនបាត់​ ។

នៅពេលដែលសមត្ថកិច្ច​កំពុង​សាកសួរ​ ស្រាប់តែមាន​ជនរងគ្រោះជាម្ចាស់ម៉ូតូ​បាន​ដើររក
ម៉ូតូរបស់ខ្លួន​ រួចហើយបានទៅដាក់ពាក្យ​បណ្តឹង​ ក៏ស្រាប់តែប្រទះឃើញម៉ូតូរ​បស់ខ្លួន​ នៅប៉ុស្តិ៍នគរបាល​​ រួមទាំង​ជនសង្ស័យចំនួន២នាក់​ ត្រូវបានសមត្ថកិច្ចកំពុងសាកសួរ​  ទើបដឹងថា ម៉ូតូរបស់គេត្រូវបានសមត្ថកិច្ចរកឃើញមកវិញ​ ព្រមទាំងចាប់បានជនសង្ស័យផងដែរ​ ។

ក្រោយពេលកើតហេតុ​ ជនរងគ្រោះបានទៅដាក់ពាក្យ​បណ្តឹងនៅប៉ុស្តិ៍​នគរបាល​ចាក់អង្រែលើ​ចំណែក​ជនសង្ស័យត្រូវបានសមកិច្ច​កសាង​សំណុំរឿង​បញ្ជូនខ្លួន​ទៅ​អធិការដ្ធានខណ្ឌ​មានជ័យ៕

RELATED ARTICLES