Tuesday, September 23, 2025
Homeព័ត៌មានជាតិគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ចុះត្រួតពិនិត្យផ្ទះបើក internet បង្កប់ល្បែងសុីសងតាមអនឡាញ

គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ចុះត្រួតពិនិត្យផ្ទះបើក internet បង្កប់ល្បែងសុីសងតាមអនឡាញ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ គណបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ដឹកនាំដោយលោកអភិបាលរង លោកប្រាច សីហា នៃគណអភិបាលខណ្ឌ រួមជាមួយកម្លាំងចម្រុះចុះត្រួតពិនិត្យអប់រំ និងជំរុញឲ្យម្ចាស់ទីតាំងបើក internet លួចបង្កប់លេងល្បែងភ្នាល់ដ៏សម្បូរបែបហ្គេមតាមអនឡាញ រុះរើចេញជាបន្ទាន់ តាមប្រសាសន៍លោកអភិបាលរាជធានី ដែលដាក់បញ្ជាយ៉ាងមុឺងម៉ាត់ ទៅលើផ្ទះ internet បង្កប់នូវល្បែងភ្នាល់សុទ្ធ ។

ក្នុងប្រតិបត្តិការសម្រាប់រសៀលថ្ងៃទី១០ ខែសីហានេះ ឃើញថារកឃើញផ្ទះបើកហ្គេមអនឡាញចំនួន២ផ្ទះ ទីតាំងទី១ ម្ចាស់ឈ្មោះខេន រតនា ផ្ទះលេខNET 2291 ផ្លូវជាតិលេខ៥ ភូមិសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ ដកហូតរួមមានទូរ១៣គ្រឿង កុំព្យូទ័រចំនួន១៣គ្រឿងទីតាំងទី២ មានយីហោ២៨៨ ម្ចាស់ឈ្មោះទូច វាសនា ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅទីតាំងផ្ទះលេខ១០១២ ផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ដកហូតរួមមានកុំព្យូទ័រចំនួន១២គ្រឿង។ ​ហើយនៅក្នុងខណ្ឌឫស្សីកែវ ដែលជាទីតាំងបំភ័ន្តជ្រកក្រោមស្លាក internet តែធាតុពិតលេងល្បែងភ្នាល់សុីសងល្មើសច្បាប់ ។

ទោះជាយ៉ាងណាក្តីនេះ ជាវិធានការល្អប្រសើរដែលប្រជាពលរដ្ឋសាទរ ហើយផ្ទះចំនួន២ ដែលគណបញ្ជាការឯកភាពខណ្ឌរកឃើញថា មិនប្រក្រតីនោះលោកអភិបាលគ្រាន់ធ្វើការអប់រំជាជំហានទី១ និងជំរុញឲ្យរុះរើចេញដោយខ្លួនឯង ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ក្នុងទូទាំងខណ្ឌមិនមែនមានតែ២ផ្ទះនេះទេ នៅមានច្រើនកន្លែងទៀត តែនេះគ្រាន់ជាប្រតិបត្តិការសម្រាប់រសៀលថ្ងៃនេះ ហើយសមត្ថកិច្ចនៅបន្តអនុវត្តន៍ ត្រួតពិនិត្យជាបន្តបន្ទាប់ទៀត៕

RELATED ARTICLES