ខេត្តឧត្តរមានជយ័៖ ជនសង្សយ័ម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន តាមការបណ្តឹងរបស់អាណាព្យបាលក្មេងស្រីរងគ្រោះ បន្ទាប់ពីជនសង្ស័យរូបនោះប៉ុនប៉ងចាប់រំលោភកុមារីម្នាក់ ពេលដើរចូលបន្ទប់ទឹកនៅក្រោយផ្ទះ។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង០៩ៈ០០នាទីព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅភូមិបន្ទាចាស់ ឃុំចុងកាល់ ស្រុកចុងកាល់។
នគរបាលស្រុកចុងកាល់ បាននិយាយឲ្យដឹងថា មុនពេលកើតហេតុកុមារីរងគ្រោះបានដើរចូលទៅក្នុងបន្ទប់ទឹកបត់ជើងក្រោយផ្ទះ ស្របពេលនោះជនសង្ស័យដែលមានបំណងគិតទុកជាមុន បានលបចូលក្នុងបន្ទប់បង្គន់ ប្រុងធ្វើសកម្មចាប់រំលោភ តែត្រូវកុមារីរងគ្រោះស្រែក ពេលនោះបានបង្កភាពចលាចលធ្វើអោយអាណាព្យាបាលឮ ក៏រត់មកមើល ហើយក៏ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច។
ជនសង្សយ័មានឈ្មោះ នុន យីក ភេទប្រុសអាយុ៤៥ឆ្នាំ មុខរបរធ្វើស្រែ ចំណែកកុមារីរងគ្រោះឈ្មោះ ហេវ សៅរើន អាយុ៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុជាមួយជនរងគ្រោះ។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្ត បន្តចាត់ការតាមច្បាប់។