Tuesday, September 23, 2025
Homeព័ត៌មានជាតិអាជ្ញាធរខណ្ឌសែនសុខ ចុះត្រួតពិនិត្យ និងអប់រំម្ចាស់ទីតាំងបញ្ចាំ

អាជ្ញាធរខណ្ឌសែនសុខ ចុះត្រួតពិនិត្យ និងអប់រំម្ចាស់ទីតាំងបញ្ចាំ

ភ្នំពេញ ៖ ទីតាំងហាងបញ្ចាំកើតមានព្រោងព្រាតពាសពេញរាជធានីភ្នំពេញ ហើយកន្លងមកតែងតែឃើញលេចឮថា ម្ចាស់ទីតាំងមួយចំនួនឃុបឃិតជាមួយចោរ ទទួលយករបស់របរ ម៉ូតូ ឡាន ជាដើម ដែលគ្មានឯកសារសំគាល់ ទោះជាលួច ប្លន់ពីខាងណាក៏ដោយ សំខាន់ឲ្យតែរត់មកដល់ផ្ទះហាងបញ្ចាំ គឺទទួលយកទាំងអស់ វាជាការផ្តល់ឱកាសលទ្ធភាពដល់ក្រុមបង្កអសន្តិសុខក្នុងសង្គមបានចិត្ត បានដៃ ក្រោយពីផ្ទះហាងទាំងនោះបើកដៃចំហរទ្វាររង់ចាំ ទើបឈានដល់ ការប្រព្រឹត្តល្មើសកើតឡើងជារៀងរាល់ថ្ងៃក្នុងរាជធានី ខេត្តក្រុង  ដោយឡែកខណ្ឌសែនសុខវិញ មិនខុសណាពីខណ្ឌផ្សេងៗ ដែលធ្លាប់មានឈ្មោះល្បីរាល់ថ្ងៃ ដូចខណ្ឌទួលគោក មានម្តុំផ្សារឃ្លាំងរំសេវ សង្កាត់ទឹកល្អក់៣ ឡើយ ទើបនៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ នេះ ខណៈដែលអសន្តិសុខក្នុងរាជធានីភ្នំពេញ ចោរលួច ឆក់ ប្លន់ កក្រើករាជធានី ប៉ូលិសគ្មានបានដេកពួន សម្រាកឲ្យស្រួលខ្លួននោះទេ ដើរបង្ក្រាបបទល្មើសមិនចេះអស់កម្លាំងចម្រុះខណ្ឌសែនសុខ ដឹកនាំដោយលោកអភិបាលខណ្ឌ ចុះត្រួតពិនិត្យ អប់រំដល់ម្ចាស់ទីតាំងកន្លែងទទួលបញ្ចាំ  ដើម្បីងាកមកប្រកបការងាររបរស្របច្បាប់ គ្មានការឃុបឃិតជាមួយចោរ ។

ក្នុងកិច្ចប្រតិបត្តិការអប់រំផ្សព្វផ្សាយ អាជ្ញារធរខណ្ឌសែនសុខ បានចុះត្រួតពិនិត្យទីតាំងបញ្ចាំ គ្មានច្បាប់អនុញាតិមួយកន្លែង យីហោ C&K ស្ថិតនៅតាមផ្លូវ១០០៣ ក្រុម៧ ភូមិប៉ាយ៉ាប តែម្ចាស់ទីតាំងហាក់បីដូចជាមានអ្នកប្រាប់ដំណឹងមុន ពេលអាជ្ញាធរចុះទៅ គ្មានឃើញម៉ូតូ ឡាន ណាថាទទួលអត់ច្បាប់នោះទេ ហើយក៏មិនមានម៉ូតូទទួលបញ្ចាំដែរ គ្រាន់តែថាអត់មានច្បាប់បើកអាជីវកម្មតែប៉ុណ្ណោះ ។ ហើយអាជ្ញាធរបន្តចុះទៅទីតាំងទី២ ស្ថិតនៅតាមផ្លូវហាណូយ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ហើយធ្វើការណែនាំដល់ម្ចាស់ទីតាំង បញ្ឈប់ទទួលយក ម៉ូតូ រថយន្ត ដែលគ្មានឯកសារ ដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន ។

តាមអាជ្ញាធរបានឲ្យដឹងថា ការចុះត្រួតពិនិត្យ អប់រំដល់ទីតាំងម្ចាស់ហាងបញ្ចាំ នេះជាជំហានដំបូង តែមិនបានបញ្ជាក់ប្រាប់ថាជាលើកទីប៉ុន្មាននោះទេ ក្នុងគោលបំណង មាន២យ៉ាង ទី១ ទីតាំងហាងបញ្ចាំ បើកអាជីវកម្មមានច្បាប់ត្រឹមត្រូវពីសាលារាជធានីភ្នំពេញ ទី២ បញ្ឈប់ទទួលយករបស់របរ ទ្រព្យសម្បត្តិ គ្មានឯកសារសំគាល់ ឬមិនប្រក្រតី ។

តែទោះជាយ៉ាងណាក្តី នៅតែមានមតិរិះគន់ពីមជ្ឈដ្ឋានពលរដ្ឋ ជាឱកាសមួយប្រមូលលុយ កាលបើទីតាំងបញ្ចាំមានអាជ្ញាប័ណ្ណត្រឹមត្រូវ ជាលទ្ធភាពមួយ ដល់ថៅកែដល់ម្ចាស់ទីតាំង រឹតតែហ៊ានលើសដើម ពោលគឺអ្នកអនុវត្តន៍មានមួយចំនួន តែថៅកែម្ចាស់ទីតាំងមួយចំនួនទៀត អាងខ្សែ អាងខ្នងរបស់គាត់ ធំជាងអាជ្ញាធរទៅទៀត ។ តែទោះជាជ្រុងមួយនៃការរៀបចំ ជំរុញ របស់អាជ្ញាធរខណ្ឌ ក្រុង ដើម្បីឲ្យសន្តិសុខក្នុងសង្គមប្រសើរ គ្មានចោរកម្ម តាមរូបភាពហាងបញ្ចាំនោះ ពលរដ្ឋជឿជាក់ សង្ឃឹមថាធ្វើបានទៅចុះ ៕

RELATED ARTICLES