Tuesday, September 23, 2025
Homeព័ត៌មានជាតិសាហាវណាស់!!! កូនអាយុ១ខួប ត្រូវបានឪពុកដុត សំណាងបានអ្នកជិតខាងចាប់ទាញយកចេញទាន់

សាហាវណាស់!!! កូនអាយុ១ខួប ត្រូវបានឪពុកដុត សំណាងបានអ្នកជិតខាងចាប់ទាញយកចេញទាន់

ភ្នំពេញ ៖ បុរសម្នាក់ទោះជាមានប្រពន្ធ មានទាំងកូន ហើយបែរជាយកគ្រឿងញៀនដាក់ខ្លួនរហូតបែកថ្នាំ អុកឡុកក្នុងក្រុមគ្រួសារ គំរាមដុតផ្ទះ ដុតកូនចោល ត្រូវបានអ្នកជិតខាងជួយ ចាប់យកក្មេងរត់គេចចេញ គ្រាន់តែឆេះកន្ទេល មុងភួយ អ្នកជិតខាងឃើញភ័យខ្លាចជួយពន្លត់ទាន់ ហេតុការណ៌នេះបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះខ្ទមកម្សត់ជាប់របងវត្តអង្គតាមិញ ភូមិគោកចំបក់ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

បុរសញៀនបែកថ្នាំខាងលើ មានឈ្មោះ រុំ សុភាព អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ មានប្រពន្ធ កម្មកររោងចក្រ មានកូនប្រុសម្នាក់អាយុទើបជាង១ខួប រស់នៅជាមួយម្តាយ ឈ្មោះទូច ចាន់ណា អាយុ៥៥ឆ្នាំ មុខរបរដើរសុីឈ្នួលលាងចានឲ្យគេរស់នៅផ្ទះកើតហេតុខាងលើ ។

តាមអ្នកជិតខាង បានឲ្យដឹងថា បុរសខាងលើតាមពិតជាមនុស្សស្លូតបូតទេ កាលបើជក់គ្រឿងញៀន បែរជាអុកឡុកក្នុងក្រុមគ្រួសារ តែមិនដែលបង្កបញ្ហាដល់អ្នកដទៃដែរ មកដល់ព្រឹកថ្ងៃទី១២ ខែសីហានេះ មិនដឹងថា បុរសខាងលើខឹងតូចចិត្តរឿងអ្វី បែរជាអុកឡុកក្នុងគ្រួសារ ដុតកូនចោល កុំតែបានចាប់ស្រវាយកចេញទាន់ បានត្រឹមឆេះកន្ទេលមុងភួយ ។

តែបើតាមស្រ្តីជាម្តាយ បានឲ្យដឹងថា កូនប្រុសរបស់គាត់ប្រើប្រាស់គ្រឿងញៀន រហូតដល់លែងស្គាល់ដឹងខុសត្រូវ អុកឡុកក្នុងក្រុមគ្រួសារ បង្កឲ្យភ័យខ្លាចគំរាមដុតកូន ដុតផ្ទះខ្លួនឯងចោល ទើបប្តឹងប៉ូលីសឲ្យជួយអន្តរាគមន៍ ។

ផ្អែកទៅតាមបណ្តឹងក្រុមគ្រួសារ ជនសង្ស័យញៀនថ្នាំខាងលើត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ ចុះទៅអន្តរាគមន៍ចាប់ឃាត់ខ្លួននាំយកទៅប៉ុស្តិ៍ចោមចៅ ដើម្បីកសាងសំណុំរឿង បញ្ជូនមកផ្នែកជំនាញចាត់ការបន្តទៅតាមនីតិវិធី ៕

RELATED ARTICLES